លោក អ៊ុក ដា​រ៉ា​ន់ ដែលជា​មេ គ ចំណុះ​ឲ្យ​សឹង​រង​ស្រុក​ម៉ាឡៃ បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នកសារព័ត៌មាន ក្រោយ​ផ្សាយ​ពី​រឿងអាស្រូវ ស៊ី​រូង​ផ្ទៃក្នុង​របស់ខ្លួន​

, , Leave a comment

28-4-2015 (4)

28-4-2015 (1)

​ខេត្តបន្ទាយមានជ័យ : ច្រករបៀង​ជាច្រើន​ក្នុងស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជា​ច្រកចេញចូល​បទល្មើស​គ្រប់​ប្រភេទ ដូចជា ឈើ​គ្រញូង សាច់​ខូចគុណភាព ម៉ូតូ​គេចពន្ធ ជ្រូក​ក្រហម ពិសេស​ពលករ​ឆ្លងដែន​ខុសច្បាប់ យ៉ាង​ភ្លូកទឹកភ្លូកដី តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​។ ជាក់ស្តែង​ច្រករបៀង​ប៉ុស្តិ៍​បន្ទាយ​ទី​១ ស្ថិត​ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ពង្រ ស្រុក​ម៉ាឡៃ គ្រប់គ្រង​ដោយ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​៨១៥ បាន​បង្កើត​បទល្មើស​តាម​អំពើ​ចិត្ត និង​បើកដៃ​ឲ្យ​ក្រុម​ពលករ​ខ្មែរ​រាប់ពាន់នាក់ សម្រុក​ចេញ​តាម​ច្រករបៀង​របស់ខ្លួន យ៉ាង​គគ្រឹកគគ្រេង ដោយ មិន​គិតពី​សុវត្ថិភាព​ក្រុម​ពលករ​ខ្មែរ​បន្តិច​សោះឡើយ ព្រោះ​វា​ជា​ឆ្នាំងបាយ​ចិញ្ចឹម​ខ្លួន​ដែល​មិនចេះ​រីងស្ងួត​។​

 

​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ ក្រោយ​ទទួលបាន​ប្រភពព័ត៌មាន​ពី​ស្រុក​ម៉ាឡៃ​ថា មាន​ពលករ​ខ្មែរ​១​ក្រុម ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ប៉ុស្តិ៍​បន្ទាយ​ទី​១ ហើយ​ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​គំរាម​៣​គ្រាប់ រួច​ចាប់​ឃាត់ខ្លួន​នៅ​ទីនោះ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ជាមួយ​ភាគី​កម្ពុជា ទើប​អ្នកសារព័ត៌មាន​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ និង​កាសែត កោះសន្តិភាព ចុះទៅ​ផ្តិត​រូបភាព និង​ស្រាវជ្រាវ​នៅ​ច្រករបៀង​ខាងលើ​។ គ្រាន់តែ​ចុះទៅ​ដល់​ច្រករបៀង​ប៉ុស្តិ៍​បន្ទាយ​ទី​១​ភ្លាម ស្រាប់តែ​ក្រុម​យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ដែលមាន​មេ​ប៉ុស្តិ៍​បន្ទាយ​ទី​១ ឈ្មោះ ណា​ង ចេញមក​ស្ទាក់​ឃាត់​រថយន្ត អ្នកយកព័ត៌មាន រួច​ទាញ​ទ្វារ​រថយន្ត​បិទ​មិន​ឲ្យ​ចេញ ថែមទាំង​ព្យាយាម​ដក​ទូរស័ព្ទ ពី​អ្នកយកព័ត៌មាន ដោយសារ​ខឹង​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ លោក កែ វុទ្ធី រូបនោះ ធ្លាប់​ចុះផ្សាយ​ពីបទ​ល្មើស​ជាក់ស្តែង​ជាច្រើន នៅ​ចំណុច​ដែល​ខ្លួន​ឈរជើង​។​

 

​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​ចម្រូងចម្រាស់​តឹង​សរសៃ​រក​ដាក់គ្នា ក្រុម​យោធា​ទំនើង​ទាំងអស់​នោះបាន​ទាក់ទង​ហៅ លោក អ៊ុក ដា​រ៉ា​ន់ ដែលជា​មេ គ ចំណុះ​ឲ្យ​សឹង​រង​ស្រុក​ម៉ាឡៃ ចុះ​ទៅដល់​កន្លែងកើតហេតុ មិនដឹង​មានបំណង​អ្វី​នោះទេ ។ តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ខណៈនោះ ក្រុម​យោធា​ទាំង​មេ​ទាំង​កូន​នៅ​ទីនោះ ដោយសារ​ខ្លាច​អ្នកសារព័ត៌មាន​នៃ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​កាសែត កោះសន្តិភាព ដែល​ថត​បាន​រូបភាព​ចម្រូងចម្រាស់ នៅ​ទីនោះ​ទៅ​ចុះផ្សាយ បានទាមទារ​ឲ្យ​អ្នកព័ត៌មាន​យើង លុប​រូបភាព​ចេញពី​ទូរស័ព្ទ និង​កាមេរ៉ា​។​

 

​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ជា​មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង ខេត្តបន្ទាយមានជ័យ គួរតែ​ចាត់វិធានការ​បែបណា​ចំពោះ​មន្ត្រី​យោធា ដែល​បង្ករ​ហេតុ និង​រំលោភ​សិទ្ធ មកលើ​អ្នកសារព័ត៌មាន ទាំង​ទូរទស្សន៍ និង​កាសែត​បែបនេះ​៕

 

  28-4-2015 (2) 28-4-2015 (3)

 

Leave a Reply

(*) Required, Your email will not be published