៣៧​ឆ្នាំ​ប្រពន្ធ​លោក ប៉ា សុជាតិ​វង្ស ដេក​ឱប​ផ្សែង​បារី​ដែល​ចេញពី​រោងចក្រ​ដែល​លោក​បង្កើតឡើង​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ខ្វះ​តែ​២០​ថ្ងៃ​ទៀត ជា​ខួប​គម្រប់​មួយឆ្នាំ នៃ​ការឈប់​ជក់បារី​របស់លោក​ប៉ា សុជាតិ​វង្ស ដែល​ប្រពន្ធ​របស់លោក​បាន​ដេក​ឱប​រោងចក្រ​បារី ដែល​ចេញពី​ខ្លួន​លោក ប៉ា សុជាតិ​វង្ស​អស់​រយៈពេល​៣៧​ឆ្នាំ​។ នេះ​បើ​យោង​ថ្លែងប្រាប់​ឲ្យ​ដឹង​ពី​លោក ប៉ា សុជាតិ​វង្ស នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០១៥ ក្នុងពេល​បើក​សិក្ខាសាលា ស្តីពី​ការពង្រឹង​សកម្មភាព​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី សហការ​រៀបចំ​ដោយ សាលា​រាជធានី​ភ្នំពេញ អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍​។​

 

​ក្នុង​ខ្លឹមសារ​នោះ​លោក​អភិបាល​រាជធានី​រូបនេះ បាន​លាត​ត្រ​ដា​ត ពី​សាវតា​របស់ខ្លួន​ដែល​លោក ជា​មនុស្ស​ញៀន​បារី ហើយ​ត្រូវបាន​ប្រពន្ធ​ធ្លាប់​រអ៊ូរទាំ​ជា​ញឹក​ញ៉ាប់​ថា ដេក​ឱប​រោងចក្រ​បារី​។​

 

​ក្រោយពី​លាតត្រដាង​ប្រាប់​មហាជន​តាម​ឃោស​ន​ស័ព្ទ​ហើយ​នោះ មានមតិ​មួយចំនួន​បាន​លើកឡើងថា បារី​ជា​គ្រឿងញៀន​ស្របច្បាប់​ដែល​តែងតែ​ចរាចរណ៍​លក់​ពាសពេញ​ទីផ្សារ​ក្នុងប្រទេស​។ ដែល​ទាំងអស់នោះ គឺជា​កម្លាំងចលករ​រ​បស់​ម្ចាស់​ក្រុមហ៊ុន​ដែល​តែងតែ​ពង្វក់ស្មារតី​យុវវ័យ រហូតដល់​មនុស្ស​ចាស់ ដោយ​តាំង​បង្ហាញ​គ្រប់​រូបភាព និង​ប្រើប្រាស់​នារី​ស្អាត​មក​ផ្សាយពាណិជ្ជកម្ម​៕

24-4-2015

 

Leave a Reply

(*) Required, Your email will not be published