ធ្វើ​ទារុណកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង ការ​ពិឃាតសត្វ​ឆ្កែ​

, , Leave a comment

21-4-2015 (1)

​ប្រទេស​វៀតណាម : ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​បានធ្វើ​កូដកម្ម​ដោយ​ឃុំខ្លួន​នៅក្នុង​ទ្រុង​ដែក​អំពាវនាវ​ដល់​មនុ​ស្ស​បញ្ឈប់​ការបរិភោគ​សត្វ​ឆ្កែ​គ្រប់រូប ដែលជា​សត្វ​ចិញ្ចឹម​មាន​ភាព​ឆ្លាត​វ័យ​បំផុត​។ រយពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមប្រឆាំង​ការបរិភោគ​សត្វ​ឆ្កែ​កើតឡើង​ខ្ពស់​មាននៅ​គ្រប់ទិសទី​លើ ពិភពលោក ក្នុងនោះ​មាន​ប្រទេស​ចិន វៀតណាម និង​កូរ៉េខាងត្បូង​ដែល​ល្បី​ជាងគេ​។ ទាំងអស់​នេះហើយ​បានជា​ពលរដ្ឋ​ប្រទេស​ទាំងនោះ​បាននាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ចំពោះ​ការសម្លាប់​សត្វ​ឆ្កែ​យក​ធ្វើ​ម្ហូប​។​

 

​កាលពី​ថ្ងៃទី​១៤​មេសា​កន្លងទៅនេះ នៅ​ទីក្រុង​ហូជីមិញ មាន​យុទ្ធនាការ​ការពារ​សត្វ​ឆ្កែ​នៅ​អាស៊ី ACPA បាន អំពាវនាវ​ឲ្យ​បញ្ឈប់​ការសម្លាប់​ឆ្កែ ជួញដូរ​ឆ្កែ​យកទៅ​ធ្វើ​ម្ហូប​។ យុទ្ធនាការ​នោះ​មានការ​ចូលរួម​ពី​ក្រុម​តារា​ជាច្រើនរូប ហើយ​ទទួលបាន​ហត្ថលេខា​ង​ជាង​១​លាន​នៅលើ​គេហទំព័រ (Baovecho) ក្នុងការ​អំពាវនាវ​ឲ្យ​មានច្បាប់​ការពារ​សត្វ​ចិញ្ចឹម​ក្នុងនោះ​មាន​សត្វ​ឆ្កែ​ជាដើម។ កន្លងមក​មាន​រូបភាព​ក្មេងស្រី​ជនជាតិ​វៀតណាម​ម្នាក់​បាន​អង្គុយ​យំ​នៅក្បែរ​ឆ្កែ​ដែល​គេ​សម្លាប់​រួម​បង្ហោះ​តាម​គេហទំព័រ​ទទួល​បានកា​រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាង ហើយ​សារព័ត៌មាន​ល្បីៗ​នៅលើ​ពិភពលោក​យកទៅ​ចុះផ្សាយ​ទៀតផង​។​

 

​នៅ​ជុំវិញ​ពិភពលោក​ពិសេស​ប្រទេស​តំបន់​អាស៊ី​បានចាត់ទុក​សាច់​ឆ្កែ​ជា​ម្ហូប​ប្រពៃណី​សម្រាប់​ស្វា​គម៍​ភ្ញៀវ​ពិសេស​មកលេង​ដូចជា នៅក្នុង​ប្រទេស​ចិន​ជាដើម​។ ទទឹម​នឹង​នោះ​ការប្រឆាំង​ការសម្លាប់​ឆ្កែ​ធ្វើ​ម្ហូប​ក៏​កើតមានឡើង​នៅ​គ្រប់ទិសទី​ផងដែរ​៕

21-4-2015

 

Leave a Reply

(*) Required, Your email will not be published