ភ្លើង​ប្រចណ្ឌ​បានធ្វើ​ឲ្យ​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ចាក់​សាំង​ដុត​ជនរងគ្រោះ​

, , Leave a comment

​ខេត្តកំពង់ចាម : ព្រោះតែ​ភាព​ប្រចណ្ឌ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ពេលដែល​ជនបង្ក​ម្នាក់នេះ បាន​យក​សាំង​ទៅ​ចាក់​ដុត​សម្លាប់​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឡេង ស៊ីថា អាយុ​៣៧​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ប៊ិន យី​ម អាយុ​៥២​ឆ្នាំ​។ អ្នក​ទាំងពី​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ផ្ទះ​ជនបង្ក ហើយ​បាន​និយាយ​លេងសើច​ជាមួយនឹង​ប្រពន្ធ​របស់​ជនបង្ក​នោះ​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ជនបង្ក​កើតមាន​ចិត្ត​ប្រចណ្ឌ​។ ដោយ​ភ្លើង​ប្រចណ្ឌ​ឆេះ​ឡើងដល់​កម្រិត​នោះ ជនបង្ក​បាន​ចូលទៅក្នុង​ដោយ​ដៃ​មាន​កាន់​កំប៉ុង​ប៊ីយែ ដាក់​ប្រេងសាំង​ពេញ​ចាក់​លើ​ខ្លួនប្រាណ​ជនរងគ្រោះ ហើយ​យក​ដែកកេះ​ដុត បណ្តាល​ឲ្យ​ឆាបឆេះ​រលាក​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងស្តាំ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ នាំគ្នា​ដងទឹក​មក​ជះ​លើ​ខ្លួនប្រាណ​រហូតដល់​ភ្លើង​រលត់​រួច​បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​។​

 

​ក្រោយ​កើតហេតុ​ជនបង្ក ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ចម្លើយ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

21-4-2015

 

Leave a Reply

(*) Required, Your email will not be published