ទឹកគ្រឿង​ខ្មែរ​

, , Leave a comment

​គ្រឿងផ្សំ​
​ត្រីឆ្អើរ ហៃ​ប៊ី សាច់ជ្រូក​(​សាច់​សុទ្ធ​) សណ្តែកដី ខ្ទឹមស ខ្ទឹមក្រហម អំពិល​ទុំ ប្រហុក​សាច់ អំបិល ស្ករ ប៊ីចេង ខ្លាញ់ ម្ទេសខ្មាំង ត្រសក់ ស្ពៃក្រញាញ់ ត្រប់ ស្អំ ផ្ទី ស្តៅ និង​អន្លក់​ផ្សេងៗ ទៀត​តាម​ចំណង់​ចំណូលចិត្ត​។​

 

​វិធី​ធ្វើ​
១-​សាច់ជ្រូក​ចិ​ញ្ជ្រាំ​ឲ្យ​ល្អិត ត្រីឆ្អើរ​បេះ​យកតែ​សាច់ ខ្ទឹមស ខ្ទឹមក្រហម បកសម្បក​ឲ្យ​ស្អាត​។​
២-​ដាំ​ខ្ទះ ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្តៅ ដាក់​សាច់ជ្រូក ត្រីឆ្អើរ ហៃ​ប៊ី ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង លីង​ចូលគ្នា​ឲ្យ​ឈ្ងុយ រួច​បុក​ឲ្យ​ល្អិត​បា​ដាក់​ចាន​ទុក (​ដាក់​អំបិល​បន្តិច​ផង​)​។​
៣-​សណ្តែកដី​លីង​បុក​ឲ្យ​ល្អិត ប្រហុក​ចំហុយ ឬ​អាំង​ឲ្យ​ឆ្អិន ដាក់​កូនចាន​លាយ​ជាមួយ​អំពិល​ទុំ ចាក់ទឹក​ក្តៅ​បន្តិច  (​បើ​មានទឹក​ស៊ុប ដាក់​លាយ​ជំនួស​រិត​តែ​ប្រសើរ​) ជ្រុំ​អំពិល និង​ប្រហុក​ឲ្យ​បែក​ចាក់​សម្រិត (​កុំ​ឲ្យ​ដោយ​កាក​) ទៅលើ​សាច់​ត្រី​ដែល​បាន​បុក​នោះ ស្មាន​ឲ្យ​ល្មម​ទឹក ល្មម​កាក ដាក់​ប៊ីចេង ស្ករស លាយ​ចូលគ្នា​កូរ​ឲ្យ​សព្វ ភ្លក្សមើល​ល្មម ដាក់​សណ្តែកដី​ចូល​ជាការ​ស្រេច​។​

 

​សេចក្តីបញ្ជាក់​
​ផ្កា​ស្តៅ​ស្រុះទឹកក្តៅ​ឲ្យ​ឆ្អិន ត្រាំ​ទឹក​ឲ្យ​យូរ​បន្តិច ដើម្បី​ឲ្យ​អន់​ល្វីង​។​
​ប្រសិនបើ​យក​ផ្កា​ស្តៅ​មក​ធ្វើ​អន្លក់ ត្រូវដាក់​ឲ្យ​ផ្អែម​បន្តិច​។​

tekkrueng02-w

 

Leave a Reply

(*) Required, Your email will not be published