សមត្ថកិច្ច​ធ្វេសប្រហែស ឬ​ចេតនា ទើប​បិសាច​តណ្ហា គេចខ្លួន​ទាំង​ជើង​ជាប់ច្រវាក់​

, , Leave a comment

​ខេត្តបាត់ដំបង :  រឿងហេតុ​ដ៏​ហួសចិត្ត​មួយ​បានកើត​ឡើង ខណៈដែល​សមត្ថកិច្ច​នគ​របាល​ស្រុក​ឯក​ភ្នំ ចាប់​ឃាត់ខ្លួន​ដាក់​ច្រវាក់ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ ពាក់ព័ន្ធ​ទៅនឹង​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​រាយការណ៍​មក​ថា ជនសង្ស័យ​មានឈ្មោះ គាត ពន្លក ហៅ​តាប់ អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​សំ​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ដោយ​រង​ការចោទប្រកាន់​ពី​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ រស់នៅ​ភូមិ​សំរោង​ស្នោ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ពីបទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃទី​១៧ មេសា ហើយ​ទាមទារ​សំណង​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេធថា មិនបាន​រួមរ័ក​អ្វី​ឲ្យ​ស៊ី​ជំរៅ​នោះទេ​។​

 

​ដើមចម​នៃ​រឿងហេតុ​នេះ ព្រោះតែ​ក្មេងស្រី​រងគ្រោះ និង​ជនសង្ស័យ បាន​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម​អន្ទង​ហៅ​រហូតដល់​ជនសង្ស័យ​បានធ្វើ​ដំណើរ​ពី ភ្នំពេញ មក​ទៅដល់​ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ដើម្បី​ជួប​គូស្នេហ៍​របស់ខ្លួន​នៅ​ទីនោះ​៕

20-4-2015

 

Leave a Reply

(*) Required, Your email will not be published