ការ​ច្របាច់​សុដន​បង្ក​ឲ្យ​ជា​ជំងឺមហារីក ដែរឬទេ​?

, , Leave a comment

1796006_1533155223637810_3000045139666958236_o

នៅលើ​ពិភពលោក​សព្វថ្ងៃ​អត្រា​នៃ​ស្ត្រី​ដែលមាន​ជម្ងឺមហារីក​សុដន មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​បើ​ប្រៀបធៀប​នឹង​អត្រា​នៃ​ឆ្នាំកន្លងមក​។ មូលហេតុ​ទាំងនេះ​ដោយសារតែ​ការខ្វះ​ការយល់ដឹង​និង ការថែទាំ​សុដន​។​ ​

 

 

យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សកល​វិទ្យាល័យ Berkeley នៅក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា របស់​សហរដ្ឋអាមេរិក បានបង្ហាញ​ថា​ការ​ច្របាច់​សុដន់​របស់​អ្នក​បន្តិច ឬ​ម៉ាស្សា​ថ្ម​មៗ នឹង​ជួយ​បង្ការ​បាន​នូវ ជំងឺមហារីក​បាន​។​ ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ ខាងលើ​បាន​រកឃើញថា ការ​ច្របាច់​សុដន់ អាច​ការពារ​បាន​នូវ ការលូតលាស់​ពី​កោសិកា​មហារីក ដែលជា​ហេតុ​បង្ក​ទៅជា​ជម្ងឺមហារីក​នៅក្នុង​សុដន​។

 

​លោក ហ្គ​ថា​ម វេ​ណូ​ហ្គោ​ផា​ឡាន ( Gautham Venugeopalan) ដែលជា​អ្នកដឹកនាំ នៃ​ក្រុម​អ្នកសិក្សា ស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹងថា​ទាក់ទង​នឹង​ការ ប្រើ​អាវទ្រនាប់​ដើម្បី បង្កើត​សម្ពាធ ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​គឺមាន​សារៈប្រយោជន៍​ផ្សេងគ្នា ហើយ​ស្ត្រី​ខ្លួនឯង ក៏​មិនត្រូវ​ជឿ​ដែរ​ថា ការអនុញ្ញាតអោយ​អ្នកដទៃ​ច្របាច់​សុដន់​នាង សុទ្ធតែ​អាច​បង្ការ​ជម្ងឺមហារីក​បាន​នោះ​។​ ​

 

លោក​បាន​បន្តថា នឹងមាន​អត្រា​នៃ​ចំនួន​ស្ត្រី​កើត​ជំងឺមហារីក​សុដន់ នៅក្នុង​ពិភពលោក​តិចជាង​មុន ប្រសិនបើ ស្ត្រី​គ្រប់រូប ឧស្សាហ៍​ធ្វើការ​ច្របាច់​សុដន់​របស់​ពួកគេ​នោះ ៕ ​

 

main-image-breast-surgery-02

 

Leave a Reply

(*) Required, Your email will not be published