ហៅ​មិត្ត​ភ័ក្ត្រ​មក​ផឹកស៊ី​នៅផ្ទះ​ដូច​មក​បាញ់សម្លាប់​កូនស្រី ជាទី​ស្រលាញ់​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែមេសា​ឆ្នាំ​២០១៥​ស្ថិតនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​បុរស​ម្នាក់​និង​ក្រុមគ្រួសារ​ទាំងមូល​កំពុង​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​និង​មាន​វិ​ប្ប​ដិ​សេរី​អស់​មួយជីវិត ​ដោយសារតែ​កូនស្រី​ជាទី​ស្រឡាញ់​ របស់ខ្លួន​អាយុ​៦​ឆ្នាំ​ត្រូវបាន​មិត្ត​ភ័ក្ត្រ​ដក​កាំភ្លើង​បាញ់​ផ្លាត​ចំ​ស្លាប់​នៅពេលដែល​កំពុង​ផឹកស៊ី​នៅក្នុង​ផ្ទះ​ខណៈ​ជនបង្ក​មាន​ផ្ទុះ​ជម្លោះ​ជាមួយ​សង្សា​របស់ខ្លួន​។

 

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយដឹងថា​កាលពី​វេលា​ម៉ោង​ខាងលើ​គឺ​ឪពុកម្តាយ​ក្មេងស្រី​បានរៀបចំ​ពិធី​ផឹកស៊ី​នៅផ្ទះ​ជួបជុំ​មិត្ត​ភ័ក្ត្រ​របស់ខ្លួន​ក្នុងន័យ​រាប់អាន​គ្នា ដឹងអី​មិត្ត​ភ័ក្ត្រ​បែប​ទំនើង​ដក​កាំភ្លើងខ្លី​បាញ់​ផ្លាត​ត្រូវ​កូនស្រី​ជាទី​ស្រឡាញ់​ឈ្មោះ​ស្រី​ហ៊ឹម​វណ្ណ​នី​ទៀង​ស្លាប់​ភា្ល​មៗ​គ្រាន់តែ​រឿង​ខឹង​ស្រី​ស្នេហ៍​។​ក្រោយ​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​បាន​នឹង​កំពុង​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​៕​

 

 

11138621_374890262711961_4486705711846417609_n

 

11110289_374738886060432_1775104640766304090_n

ជនសង្ស័យ ជាឃាតករ

 

Leave a Reply

(*) Required, Your email will not be published