​ឈ្មោះ លី ឈុន​អ៊ូ អតីត​ថៅកែ​ឈើ​គ្រញូង​និង ឈ្មោះ តូ​យ ចាន់​ផល ជា​មន្ត្រី​មេព្រៃញៀន​ល្បែងដុះស្លែត្រូវ​​ប៉ូ​លីស​​​ខេត្ត​កំ​ពង់​ចាមចាប់​ខ្លួន​ល្បី​ពេញ​ក្រុង​កំពង់ចាម​

, , Leave a comment

​ខេត្តកំពង់ចាម ៖ កាលពី​វេលា ម៉ោង​១៤ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៤ មិថុនា ២០១៤​សម​ត្ត​កិច្ច​ប៉ូលីស​ខេត្តកំពង់ចាម  បានធ្វើ​ការឃាត់​អ្នកញៀន​ល្បែង​បាន​ចំនួន​៣​នាក់​គឺ ឈ្មោះ លី ឈុន​អ៊ូ អតីត​ថៅកែ​ឈើ​គ្រញូង​ដ៍​ល្បី​ប្រចាំខេត្ត​កំពង់ចាម​ត្រើយ​ខាងលិច​និង​ ឈ្មោះ តូ​យ ចាន់​ផល មន្ត្រីរដ្ឋបាល​ព្រៃឈើ​កំពង់ចាម​ម្នាក់​ផងដែរ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។​

 

លោក​វរសេនីយ៍ទោ ចាន់ ហោ នាយរង​ការិយាល័យ​ក​ណ្តា​ល​ព្រហ្មទណ្ឌ​ខេត្ត ប្រាប់​​សារ​ព័ត​មាន​ក្នុងស្រុក​ឲ្យ​ដឹងថា ចំពោះ​បុរស​ចំនួន​៣​នាក់ ដែល ត្រូវបាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខេត្ត  ចុះទៅ​ឃាត់​នោះ​មាន ១- ឈ្មោះ លី ឈុន​អ៊ូ ជា​ម្ចាស់ផ្ទះ ទី​២-​ឈ្មោះ តូ​យ ចាន់​ផល ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ទី​៣- ឈ្មោះ យិន សា​អែម អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​អូរ​តា​នៅ  ឃុំ​មៀន ស្រុក​ព្រៃឈរ ដោយ​ដកហូត​បាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង បៀរ​១​ហ៊ូ​ផងដែរ ។​សម​ត្ត​កិច្ច​ប៉​លី​ស​មូលដ្ឋាន​បានអោយដឹងថា មុននឹង​សមត្ថកិច្ច​ឈានទៅដល់​ការ បង្ក្រាប​ក្រសោប​បាន​អតីត​ថៅកែ​ឈើ​គ្រញូង ឈ្មោះ លី ឈុន​អ៊ូ ដ៍​ល្បី​ប្រចាំខេត្ត​កំពង់ចាម​នេះ គឺមាន​ប្រជាពលរដ្ឋ​បាន​ចូលទៅ​មើល​គេ​លេង​បាល់ទះ ក្នុង បរិវេណ​ក្រោយ​ផ្ទះជួល ក៏​ស្រាប់តែ​ក្នុង​បន្ទប់​មួយ​មាន​លេងល្បែង​ស៊ីសង​បៀរ​ដាក់​លុយ​ធំៗ​រាប់រយ​ពាន់​ម៉ឺន​ដុល្លា​។ គ្រានោះ​អ្នកមើល​រូបនោះ បាន​ចេញមកក្រៅ រាយការណ៍​ទៅ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត ជាបន្ទាន់​។ ហើយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ក៏បាន​បញ្ជា​អោយ​ប៉ូលីស​ថ្នាក់ក្រោម ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ជាបន្ទាន់ ដោយមាន​លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ចុះទៅ​ផងដែរ​ដោយ ក្រសោប​បាន​ចំនួន​៣​នាក់ ក្នុងចំណោម​៤​នាក់​រត់​រួច​ម្នា​ក់មាន​ម្ចាស់​កន្លែង​ជួល ឈ្មោះ លី ឈុន​អ៊ូ នោះ​ក៏​លេងល្បែង​យ៉ាង​គគ្រឹក​គ្រេង​នៅ​ទីនោះ​ដែរ ។​

 

​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ក្តៅគគុក​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ដែល​ត្រូវបាន ធ្វើ ឡើង​ចំនួន​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ប្រៀបបាន​ដូច​ភ្លៀងរលឹម ព្រោះនេះ​ជា​រដូវ​ល្បែងភ្នាល់​បាល់ World cup ផង គឺ​បាន​​បង្ក្រាប​ល្បែងស៊ីសង​ជាច្រើន​ករណី​និង​ទប់ស្កាត់បាន​ទាន់ពេលវេលា ដើម្បី​រក្សា​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ហើយ​ប្រជាពលរដ្ឋ​បាន​សារ​ទរ​យ៉ាង​ពេញទំហឹង​។

 

ក្រុម​អ្នកញៀន​ល្បែង​ទាំង​៣​នាក់ មានឈ្មោះ លី ឈុន​អ៊ូ ជា​ម្ចាស់ផ្ទះ ទី​២-​ឈ្មោះ តូ​យ ចាន់​ផល ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទី​៣- ឈ្មោះ យិន សា​អែម  នេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​បក្ខពួក​សេសសល់ សមត្ថកិច្ច​ស្រាវជ្រាវ នាំមក​ផ្តន្ទាទោស​តាមច្បាប់ ៕

15-6-2014

​រាប់​ពីឆ្វេង​ទៅ​ស្តាំ​ឈ្មោះ លី ឈុន​អ៊ូ អតីត​ថៅកែ​ឈើ​គ្រញូង ទី​២-​ឈ្មោះ តូ​យ ចាន់​ផល ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ទី​៣- ឈ្មោះ យិន សា​អែម​

 

Leave a Reply

(*) Required, Your email will not be published