ប្រទេសជប៉ុន ៖ តាមប្រភពព័ត៌មានពីគេហទំព័រកម្សាន្តដ៏ល្បីមួយរបស់ប្រទេសជប៉ុនឈ្មោះ livedoor ដែលបានចេញផ្សាយកាលពេលថ្មីៗនេះបានបង្ហាញកំពូលតារាចម្រៀងមួយរូបគឺនាងTomomi Itano (板野 友美) ដែលសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ទាក់ទាញទស្សនិកជនរាប់លាននាក់នៅក្នុងប្រទេសជប៉ុន ឲ្យឈ្លក់វង្វេងនឹងសម្រស់ដងខ្លួនដ៏សិចស៊ីនិងទឹកដមសំឡេងដ៏ពីរោះរបស់នាង។ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា ថ្មីៗនេះ នាង Tomomi Itano (板野 友美) តារាចម្រៀងដែល មានដើមកំណើតមកពីខេត្តKanagawaបានបញ្ចេញរូបថតសិចស៊ីជាមួយឈុតប៊ី គីនីជាច្រើនសន្លឹកដាក់បង្ហោះតាមប្រព័ន្ធអនឡាញ បន្ទាប់ពីនាងបាន ចាកចេញពីក្រុម AKB48 ដែលជាក្រុមចម្រៀងស្រីប៉ុបដ៏ល្បីល្បាញ និងកំពុងទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់ប្រិយមិត្តនៅក្នុងប្រទេសជប៉ុនរួចមក ។ បន្ទាប់ពីការដាក់បង្ហោះរូបភាពសិចស៊ីទាំងអស់នេះបានធ្វើឲ្យ ប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងបន្ថែមទៀត។ដោយកំណើតថ្មី
នាង Tomomi Itanoគឺជាអតីតសមាជិកក្រុមតារាចម្រៀង សិចស៊ីវ័យក្មេងស្រីប៉ុប AKB48 ។ នាង មិនត្រឹមតែមានទេពកោសល្យខាងតន្ត្រីដ៏ល្បីល្បាញទេ ថែមទាំងមានសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ ជាពិសេសរូបរាងដ៏សិចស៊ីទៀតផង។ ក្រៅពីអាជីពជាតារាចម្រៀង នាង Tomomi Itanoក៏ជាកំពូលតារាមូ ដែលមួយដួង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសជប៉ុន និងជាតារាសម្តែង ទូរទស្សន៍ដ៏មានប្រជា ប្រិយភាពផងដែរនៅប្រទេសជប៉ុន។កំណើតថ្មី
សូមបញ្ជាក់ថា តារាចម្រៀង និងសម្តែងនាង Tomomi Itanoកើតនៅថ្ងៃទី ៣ សីហា ១៩៩១ នៅខេត្ត Kanagawa ប្រទេសជប៉ុន៕ដោយកំណើតថ្មី