​តើ​ខេត្តរតនគិរី កើត​តាំងពី​ពេលណា ?

, , Leave a comment

រតនគិរី គឺជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​បាន​បំបែក​ចេញពី​ខេត្តស្ទឹងត្រែង​ក្នុង​ឆ្នាំ​១៩៥៩ ដោយ​ព្រះរាជក្រម​លេខ​២៩៨-​នស​.​ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ។ខេត្ត​នេះ មាន​ព្រំប្រទល់​ខាងជើង​ជាប់​ប្រទេស​ឡាវ ខាងកើត​ជាប់​ប្រទេស​វៀតណាម ខាងត្បូង​ជាប់​ខេត្តមណ្ឌលគិរី និង​ខាងលិច​ជាប់​ខេត្តស្ទឹងត្រែង​។​

 

​ផ្ទៃដី​នៃ​ខេត្ត​នេះ លាតសន្ធឹង​ពី​តំបន់​ជួរ​ភ្នំ​អណ្ណាម​ភាគ​ខាងជើង កាត់​តំបន់​ខ្ពង់រាប​ទន្លេ​សាន និង​ទន្លេស្រែពក​។ ខេត្ត​នេះ​មាន​ទីក្រុង​មួយ​ឈ្មោះ បាន​លុង និង​មាន​ជនជាតិភាគតិច ផ្សេងៗ​គ្នា​ជាច្រើន​រស់នៅ​។​

 

រតនគិរី មាន​ទេសភាព​ស្រស់បំព្រង និង​ជា​តំបន់​នៃ​ជនជាតិភាគតិច​រស់នៅ​។ ខេត្ត​នេះ​មាន​រមណីយ​ដ្ដាន​ជាច្រើន​កន្លែង​ប្រកបទៅដោយ​ភាព​ទាក់ទាញ ដូចជា​បឹង​ប​ន្ទុះ​ភ្នំភ្លើង​យក្ស​ឡោម ទឹកជ្រោះ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ជាច្រើន​ក​ន្លែ រ៉ែ​ត្បូង និង​ព្រៃឈើ​ក្រាស់ៗ ។ លើសពីនេះ ទេសចរ​អាច​ទៅ​ទស្សនា​ភូមិ​ជនជាតិភាគតិច​ខ្មែរលើ និង​កន្លែង​បែប​ធម្មជាតិ​ជា​ប្រើ​ន​ទៀត​៕​

19-ratanakiri download

 

Leave a Reply

(*) Required, Your email will not be published