ភាព​ធ្វេសប្រហែស និង​ខុស​បច្ចេកទេស​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា បើក​រថយន្តបុក​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​រងរបួស​យ៉ាងដំណំ ខណៈដែល​លោក លឹម សុភា អភិបាលខណ្ឌ​៧​មករា បាន​បើក​រថយន្តបុក​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ ខណៈដែល​ចប់​កិច្ចប្រជុំ​មួយ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​មន្ត្រី​សាលា​រាជធានី​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​ចប់​កិច្ចប្រជុំ​មួយ នៅ​សាលា​រាជធានី លោក​អភិបាលខណ្ឌ និង​នាយក រដ្ឋបាល​បាន​បើករថយន្ដ​ចេញមក​វិញ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ខ្លោងទ្វារ របស់​សាលា​រាជធានី​ភ្នំពេញ ពេញទំហឹង​តែម្តង​។ ក្រោយ​កើតហេតុ​លោកនាយក​រដ្ឋបាល សាលាខណ្ឌ​៧​មករា បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស ហើយ​បន្ទាប់មក​យក​រថយន្ដ​របស់ខ្លួន ទៅធ្វើ​ការជួសជុល​តែម្ដង​៕

09-4-2015

 

Leave a Reply

(*) Required, Your email will not be published