លោក សោម វុទ្ធី អភិបាល​ស្រុ​ក​​កោះ​កុង និង​លោក សៅ ស៊ី​ធួន ឆ្លើយ​​ដោះ​សា​រ​​យ​ក​រួចខ្លួន ពេលដែល​​​​​​​​​​លោក ទៀ វិញ ទៅ​បំបាក់មុខ​រឿង​ដុត​រូបសំណាក​

, , Leave a comment

09-4-2015 (2)

​ខេត្តកោះកុង : លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក សហការ​ជាមួយ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្តកោះកុង​បាន​ចុះ​ដុត​កម្ទេច​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អ៊ី​ម ស្ថិតនៅ​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ស្ថិតក្នុង តំបន់​កោះកុង​ក្រៅ ចំណុច​ចំការ​ដូង​ទី​៤ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ខេត្តកោះកុង​។ ការដុត​កម្ទេច​នេះ​បានធ្វើ​សាធារណជន​មានការ​ភ្ញាក់ផ្អើល ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ម្ដុំ​នោះ ពេលដែល​ឃើញ​ជនជាតិ​វៀតណាម​ពាក់​ពពូន​គ្នា ដើម្បី​គោរពបូជា​រូបសំណាក​នោះ​។​

 

​សមត្ថកិច្ច​បាន​ដុតបំផ្លាញ​អាស្រម​ការបោះ​តង់​ស្នាក់នៅ​សម្រាប់​ពួក​អ្នក​សម្មាធិ​ព្រមទាំង​រូបសំណាក់ គង់​ស៊ី​អ៊ី​ម យ៉ាង​ធំ​នេះ​ដែលមាន​កម្ពស់​ប្រមាណ​រហូតដល់​៨​ម៉ែត្រ ហើយ​អ្វីដែល​សំខាន់ គឺ​គេ​បាន​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ស្រុក ចូលទៅ​កាន់​ទីនោះ​ទៀ​ផង​។ ទីតាំង​នោះ​ត្រូវបាន​គេ​ដឹងថា មាន​ទំហំ​ផ្ទៃដី​រហូតដល់​៥​ហិកតា​។ ដោយឡែក​លោក បួង សាវឿន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ម្នាក់​ប៉ុណ្ណោះ ដែល​ថ្លែង​ទទួលស្គាល់ថា សំណង់​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​។ ចំណែក​លោក សោម វុទ្ធី អភិបាលស្រុក​កោះកុង និង​លោក សៅ ស៊ី​ធួន អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ឆ្លើយ​រុញ​ដាក់គ្នា​ទៅវិញទៅមក​។​

 

​បើទោះជា​បី​រូបសំណាក​នោះ​ត្រូវបាន​ដុតបំផ្លាញ​ហើយ​ក្ដី ក៏​មានមតិ​មជ្ឈដ្ឋាន​បាន​លើកឡើងថា នេះ​គ្រាន់តែ ជា​សារ​ព្រមាន ដើម្បី​កុំ​ឲ្យ​មានរឿង​ថ្លោះធ្លោយ​បែបនេះ​កើតឡើង​តទៅទៀត​។ ប៉ុន្តែ​អ្វីដែល​គួរ​ធ្វើ​នោះ​សមត្ថកិច្ច​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​ការអនុញ្ញាត​ឲ្យ​សាងសង់​រូបសំណាក​នោះ​ឲ្យ​ឃើញ​យកមក​ផន្ទាទោស​តាមច្បាប់ ដោយ​មិនគួរ​អត់ឱន​ឲ្យ​ឡើយ៕

09-4-2015 09-4-2015 (1)  09-4-2015 (3)

 

Leave a Reply

(*) Required, Your email will not be published