ក្មេងស្រី​កើតមក​មាន ប្រមោយដំរី ប្រជាជន​ចាត់ទុកជា​ព្រះ​នៅ​ឥណ្ឌា​(​វីដេអូ​)

, , Leave a comment

ad_164531241

​ប្រទេស​ឥណ្ឌា :  ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ឥណ្ឌា​មានឈ្មោះ wereblog.com បាន​រាយការណ៍​មក​ថា មនុស្សម្នា​បាននាំគ្នា​សម្រុក​ទៅ​ឥណ្ឌា​ភាគ​ខាងជើង​ទៅ​មើល​មនុស្ស​ម្នាក់​ដែល​ពួកគេ​ចាត់ទុកថា​ជា​រឿង​អព្ភូតហេតុ​មួយ​។ ទារក​ស្រី​ម្នាក់​បាន​កើតមក​មានមុខ​មាត់​ខុស​លក្ខណៈ ដែល​មើលទៅ​ដូច​ប្រមោយដំរី​អ៊ីចឹង​។ ពួកគេ​បាន​និយាយថា ប្រមោយ​ដែល​លយ​ចេញមក​នៅ​ចំ​កណ្តាល​មុខ​របស់​នាង​បាន​ញែក​ច្រមុះ​នាង​ជាង​ពីរ និង​មាន​សណ្ឋាន​ដូច​ព្រះ​ហ្គា​នេ​សា (Ganesha) អ៊ីចឹង (​ព្រះ​នៃ​ភាពជោគជ័យ ដែលមាន​ក្បាលដំរី​លើ​ដងខ្លួន​មនុស្ស​)​។

 

​ពួកគេ​បាន​អះអាងថា ច្បាស់​ជាមាន​ព្រះអាទិទេព​មក​ចាប់កំណើត​ជាមិនខាន​។ ដូច្នេះ ប្រជាជន​បាននាំគ្នា​រីករាយ​ឡើងវិញ នៅពេល​ក្មេងស្រី​ដែល​មិនទាន់​ដាក់ឈ្មោះ​រួច​រូបនេះ​បានចាប់កំណើត ដោយ​ពួកគេ​បាននាំគ្នា​ច្រៀង និង​រាំ​តាម​ដងផ្លូវ​។

 

​ប្រជាជន​ក៏បាន​នាំគ្នា​ទៅផ្ទះ​របស់​នាង​នៅ​ទីក្រុង Aligarh ខេត្ត Uttar Pradesh ផងដែរ​ដើម្បី​ថ្វាយ​គ្រឿង​សក្ការៈ ថ្វាយបង្គំ និង​សាទរ​ថា​ជា​ព្រះ​ចាប់កំណើត​នៅ​ស្រុកកំណើត​របស់​នាង​៕

 27204F3300000578-0-image-m-70_1427692195248

 

Leave a Reply

(*) Required, Your email will not be published