តារា​សម្ដែង​ថៃ​តែងខ្លួន​ខ្មោច​ជា​បវរកញ្ញា​កម្ពុជា ចូលរួម​បុណ្យ​កំណើត​មិត្តភក្តិ​ចេញមុខ​មកសុំ​ទោស​!

, , Leave a comment

08-4-2015 (1)

​តារា​សម្ដែង​កូនកាត់​ថៃ និង ចិន พลอย หอวัง (​ប្ល​យ ហ័​រវ័យ​) បាន​តែងខ្លួន​ជា​ខ្មោច ជា​របៀប​បវរកញ្ញា​ក​ម្ពុ​ជា​ទៅ​ចូលរួម​បុណ្យ ខួបកំណើត​តារា​ដូចគ្នា ហើយ​ផុស​លើ IG ផ្ទាល់ខ្លួន តែ​ទីបំផុត​ត្រូវបាន​នារី​ជនជាតិខ្មែរ​ម្នាក់​ដែលមាន​គណនី IG ឈ្មោះថា fiyata_aa តវ៉ា​ខ្លាំង​ចំពោះ​ទង្វើ​មិន​សមរម្យ​របស់ខ្លួនរ​ហូត​ចុងក្រោយ​នាង​ប្ល​យ​បាន​ចេញមុខ​សុំទោស​ចំពោះ​ទង្វើ​មិន​គប្បី​នេះ​។​

 

​តារា​ថៃ​ដែលមាន​គណនី IG ឈ្មោះ paloyh បាន​ត្រូវ​នារី​កម្ពុជា​តវ៉ា និង​រិះគន់​យ៉ាងខ្លាំង​តបត​ភ្លាមៗ​នៅពេលដែល​រូបភាព​ដែល​មិន​សម​ភ្នែក​ត្រូវបាន​បង្ហោះ​នៅលើ IG របស់​នាង​នោះ និង​ណែនាំ​តារា​រូបនេះ​ឲ្យ​តម្លៃ​លើ​ប្រពៃណី និង​វប្បធម៌​របស់​កម្ពុជា​។​

 

៧​ចំណុច​នេះ​នឹង​ជួយ​ឲ្យ​ប្រិយមិត្ត​ស្គាល់​តារាចម្រៀង G-Dragon កាន់តែច្បាស់ ឆ្លើយតប​ចំពោះ​អ្វីដែល​ម្ចាស់​គណនី fiyata_aa បាន​ផុស​នោះ​តារា​ស្រី​ថៃ​រូបនេះ​បាន​ផុស​សារ​សុំទោស​លើ IG របស់​នាង​ភ្លាម​ដែរ​ថា នាង​សុំទោស​ចំពោះ​រឿង​ដែល​បាន​កើតឡើង​ដោយសារតែ​ការតុបតែង​ខ្លួន​របស់​នាង​។ ម្យ៉ាងទៀត​នាង​ក៏​ព្រម​ទទួលស្គាល់​ដែរ​ថា កំហុស​នេះ​ដោយសារតែ​នាង​មិនបាន​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់ ដូច្នេះ​នាង​សុំ​អភ័យទោស​ចំពោះ​ប្រទេស​ក៏ដូចជា​ប្រជាជន​កម្ពុជា ដោយ​នាង​បាន​លើកឡើងថា កំហុសឆ្គង​នេះ​នឹង​ក្លាយជា​បទពិសោធន៍​មួយ​សម្រាប់​ជីវិត​នាង នាង​សោកស្ដាយ​ណាស់​ដែល​ធ្វើ​ឲ្យ​មានរឿង​បែបនេះ​កើតឡើង​។​

 

​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​តារា​ថៃ​រង​ការរិះគន់​ពី​ប្រជាជន​ប្រទេស​ផ្សេង ព្រោះ​មុននេះ​ក្រុម​តារា​ក្មេងៗ​ក្នុង​ផលិតកម្ម GTH មួយក្រុម​ដែល​សម្ដែង​ភាពយន្ត​ភាគ​ជា​ស៊េរី​ដ៏​ល្បីល្បាញ​របស់​ថៃ “Hormones” ក៏​រង​ការរិះគន់​ចំពោះ​ឥរិយាបថ​មិន​សមរម្យ​ដែរ ដោយ​ពួកគេ បាន​បើក​ភ្លេង​ឮ​ខ្លាំងៗ​និង​រាំ​លើ​រថភ្លើង​ក្រោម​ដី​នៅក្នុង​ប្រទេស​ជប៉ុន ដែល​ប្រការនេះ​គឺជា​ការមិន​គោរព​ចំពោះ​ជនជាតិ​ជប៉ុន​ដែល​សូម្បីតែ​ទូរស័ព្ទ​ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដែរ​នៅលើ​រថភ្លើង​ក្រោម​ដី​នោះ​៕ Heng Ly

​ប្រភព​៖ http://entertain.teenee.com

 08-4-2015 (2) 08-4-2015 (3) 08-4-2015

 

Leave a Reply

(*) Required, Your email will not be published