លោកជា ដា ពង្រាយ​កូនចៅ​​ជំ​និ​ត​ៗ ឲ្យ​ចេញ​ប្រមូល​លុយ​ពី​ប​ន​​ល្បែ​ង​ស៊ី​ស​ង ​និង​ការដឹក​ទំនិញ​មិន​ប្រក្រតី​

, , Leave a comment

download (1)

ក្រុង​ប៉ោយប៉ែត ៖ លោក ជា ដា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត មាន​ជំនាញ​ប្រមូល​សេដ្ឋកិច្ច​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​អភិវឌ្ឍន៍ ​មុខតំណែងដែល​ ពេលខ្លះ​លោក ជា ដា មិនបាន​ចេញមុខ​ទៅ​ប្រមូល​លុយ​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​គាត់​បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ជំនិតៗ​របស់គាត់​ចុះ​កាន់​ផែន​ មួយចំនួន​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​អាច​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​ មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។


​លោក ជា ដា បានរៀបចំ​យុទ្ធសាស្ត្រ​ប្រមូល​លុយ​ចំនួន​៣​ច្រក​សំខាន់ៗ​គឺ​ទី​១- ការរៀបចំ​សមាសភាព​មន្ត្រី​ជំនិតៗ​ឲ្យ​ទៅរក​ស៊ី​ជួញដូរ ឬ​ដឹកជញ្ជូន​បទល្មើស​ឆ្លងកាត់​ព្រំដែន ដែល​ពេលខ្លះ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ធ្វើជា​អ្នកកាង​ឈ្មួញ​រកស៊ី​ដឹកទំនិញ​ខុសច្បាប់​ផងដែរ ទី​២- លោក ជា ដា បានដាក់​ពង្រាយ​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​ ដូចជា នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ជាទី​តាំង​ដែល​សមត្ថកិច្ច​ចម្រុះ​ទៅ​ឈរជើង​ប្រជ្រៀត​គ្នា​ដើម្បី​ប្រមូល​លុយ ​ពី​ការដឹកជញ្ជូន​ទំនិញ​តាម​រទេះ និង​តាម​រថយន្ត និង​ទី​៣- គឺ​លោក ជា ដា បាន​ឃុបឃិត​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ប្រមូល​លុយ​ពី​ តាម​បណ្តា​បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅលើ ​ទឹកដី​ក្រុង​ប៉ោយប៉ែត ដែល​ផ្ទុយ​ពី​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព​ផងដែរ​។​


​លោក ជា ដា តែងតែ​បង្ក្រាប​ចំពោះ​ក្រុម​ឈ្មួញ ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ថ្មីថ្មោង មិនសូវ​ស្គាល់គ្នា ដើម្បី​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ ប៉ុន្តែ​នៅ​ពីក្រោយ​ការបង្ក្រាប​ជំនួញ​ខុសច្បាប់​នោះ លោក ជា ដា ក៏បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ទៅ​សម្រុះសម្រួល​ជាមួយ​ក្រុម​ឈ្មួញ​ឲ្យ​មានការ​ បង់លុយ​ជាប្រចាំ​ខែ ឬ​ប្រចាំ​សប្តាហ៍​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​។ ពេលខ្លះ​មន្ត្រី​ជំនិត​របស់លោក ជា ដា បាន​ក្លាយជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ឬ​កាង​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​នៅ​ក្រុង​ប៉ោយប៉ែត​យ៉ាង​ អនាធិបតេយ្យ​បំផុត ។​

នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត មាន​មន្ត្រី​កងរាជអាវុធហត្ថ​រប​ស់លោក ជា ដា ចុះទៅ​ឈរជើង​ជាមួយ​សមត្ថកិច្ច​និង​ជំនាញ​ដទៃទៀត ចាំ​គាប​ជំរិត​កម្មករ​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បង្ខំ​ឲ្យ​បង់លុយ​តាមតែ​ អំពើ​ចិត្ត​មិន​ខុសពី​នគរបាល​អន្តោប្រវេសន៍​និង​ជំនាញ​គយ​ប៉ុន្មាន​នោះទេ ហើយ​ប្រាក់​ដែល​បានមកពី​ការ​គាប​ជំរិត​បង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ​ទាំង​តូច​ទាំង​ធំ​បង់លុយ​ដោយ​គ្មាន​ការយោគយល់​។​ចំពោះ​រថយន្ត​តាក់ស៊ី​វិញ ដែល​បើកបរ​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កូនចៅ​របស់​លោក ជា ដា បង្ខំ​ឲ្យ​បង់ប្រាក់​ក្នុង​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ចំនួន​១០០​បាត ដែល​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​តាក់ស៊ី​រាប់រយ​គ្រឿង​ដឹកជញ្ជូន​ទំនិញ​ឬ​ដឹក ​មនុស្ស​នៅក្បែរ​រង្វង់​មូល​ប៉ោយប៉ែត​។​

ដោយឡែក បញ្ហា​បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​វង់​បៀ អាប៉ោង យូគី បញ្ជល់មាន់ និង​កត់​ឆ្នោត ភ្នាល់​បាល់ទាត់ ដែល​កំពុង​រីកដុះដាល​ដូច​ផ្សិត គេ​សង្កេតឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ចុះទៅ​ប្រមូល​លុយ​ជា​ប្រចាំខែ​ពី​បន​ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនោះ​ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប​។ បើ​និយាយ​អំពី​ទីតាំង​ល្បែងស៊ីសង​ដែល​បង្កប់​នៅតាម​ផ្ទះ​អ៊ី​ន​ធឺ​ណែ​ត​វិញ ក៏មាន​ច្រើន​គួរសម កំពុង​ធ្វើ​សកម្មភាព​នៅ​ក្រុង​ប៉ោយប៉ែត ដោយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​កន្លងមក​មាន​ករ​ណី​បង្ក្រាប​ម្តងម្កាល ក៏​ព្រោះតែ​ម្ចាស់​បន​ល្បែងស៊ីសង​ទាំងនោះ​យឺតយ៉ាវ​ក្នុងការ​បង់លុយ​។​

ភាព​អសកម្ម​នៃ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ក្រោម​ការដឹកនាំ​ របស់លោក ជា ដា ពេលខ្លះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ទាល់តែសោះ ដូចជា​ភាពលម្អៀង មិន​ចាត់ការ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ឬ​ចាប់ខ្លួន​ជនសង្ស័យ​កសាង​ សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដោយមាន​ការរើសអើង ឬ កាឡៃ​សំណុំរឿង​ដើម្បី​ដាក់ទោស​ទណ្ឌ​ជនស្លូតត្រង់​ជាដើម សុទ្ធតែជា​បញ្ហា​ដែល​ត្រូវ​កែទម្រង់​។ យ៉ាងណាក៏ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្លាប់​បានចេញ​បញ្ជា ​ណែនាំ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​គ្រប់​ជាន់ថ្នាក់​រក្សា​ឲ្យ​បាន​នូវ​ វិន័យ​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ធ្វើជា​អ្នកផ្តល់​សេវា​ឲ្យ​ ប្រជាពលរដ្ឋ​ដូច្នេះ​គេ​រំពឹងទុក​ថា ភាព​អសកម្ម​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​នឹងត្រូវ​កែទម្រង់​ឡើងវិញ​៕កំណើតថ្មី

07-4-2015 (1) 07-4-2015

 

Leave a Reply

(*) Required, Your email will not be published