លោក​ គង់ ​ពុទ្ធា​រិទ្ធ ​មេ​ជ​ល​ផ​លកំ​ព​ង់​ចា​ម កំ​ពុងស​ប្បាយកើ​ប​លុយ​ ពីក្រុ​ម​ឈ្មួញរ​ក​ស៊ី​ពីប​ទល្មើស​នេ​សាទ​ នៅ​រដូវហា​ម​ឃា​ត់​

, , Leave a comment

ខេត្ត​កំព​ង់​ចាម​ ៖ នា​រដូវវ​ស្សា​មា​នភ្លៀង​ធ្លាក់ហួ​រ​ពីតំប​ន់​នា​នាចា​ក់​ចូ​ល​ទ​ន្លេ​ធ្វើឲ្យ​កំព​ស់​ទឹ​កឡើ​ង​តា​មដ​ង​ទ​ន្លេ​មេគ​ង្គ​ មច្ឆា​ចាប់​ផ្តើម​ពង​កូន ដើ​ម្បីប​ន្តពូជ។ នារ​ដូវនេះចា​ប់​ពីថ្ងៃទី​១០ ខែ​​កក្ក​ដា​ ​រ​​​ហូ​​​​ត​​​​​ដល់​​ថ្ងៃទី​១០ ខែតុលា រៀង​រា​ល់ឆ្នាំ រាជ​រដ្ឋាភិ​បា​ល​តាម​រ​យៈ​ស្ថាប័​ន​រដ្ឋ​បា​លជ​ល​ផ​ល និងច្បាប់ជ​ល​ផ​ល បាន​ប្រកាស​​ហា​ម​ឃាត់​បិ​ទមិន​ឲ្យនេ​សា​ទឡើយ​ ។​ ប៉ុន្តែ​នៅ​ក្នុង​រដូវ​ហា​​ម​ឃា​ត់​នេះ​បា​ន​ក្លាយ​ទៅជា​ឱកា​ស​ត្រូវ​ប៉ាន់រ​ប​ស់ក្រុម​អ្ន​កនេ​សា​ទខិល​ខូច​ល្មើស​ច្បា​ប់​ និង​ម​ន្ត្រី​ជ​ល​ផ​ល​មួយ​ក្តាប់​តូច​ដែល​យក​តួនា​ទី​​ទៅស្វែង​រក​​លាភ​ស​ការៈ​ឃុប​ឃិត​ទទួ​ល​សំ​ណូក​មិ​ន​ខ្វ​ល់ពី​ការ​វិនាសហិ​ន​ហោច​ត្រី​ពូជ និងកូន​ត្រីដែ​ល​ទើ​ប​តែ​ញា​ស់​នោះ​ឡើយ​។​

 

ប្រ​ភ​ពមួ​យ​បា​ន​រា​យការ​ណ៍​ឲ្យ​ដឹ​ង​ថា​ ​សព្វ​ថ្​ងៃនេះ​មា​ន​ក្រុម​អ្នក​នេ​សា​ទត្រី​ ល្មើស​ក្នុង​រ​ដូ​វ​ហាម​ឃា​ត់​នៅ​តា​ម​ដ​ង​ទន្លេ​មេគង្គ​ ក្នុង​ខេ​ត្ត​កំព​ង់ចា​ម​ ដែល​បាន​ធ្វើ​សក​ម្មភា​​ពទាំ​ង​ថ្ងៃ​ ទាំ​ង​យ​ប់​ដោយ​ប្រើ​ឧបក​រណ៍ដូច​ជា ​នាម​-​​ដាក់​ដា​យ-​ដាក់​ស្បៃមុង​ ។ល។​ ឧបករណ៍​ទាំងនេះសុ​ទ្ធ​សឹង​ក្នុ​ង​ច្បាប់​ជ​ល​ផ​ល​​ហាម​មិ​ន​អនុ​ញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ ​។ បញ្ហា​នេះ​​បាន​កើត​ឡើង​ស្ទើ​រ​ជារៀង​រាល់​ឆ្នាំដែ​ល​គេ​ពុំ​ដែល​ឃើ​ញ​ជំ​នា​ញរដ្ឋ​បា​ល​ជ​ល​ផ​ល​ប្រ​ចាំខេត្ត​នេះ​ មា​ន​វិ​ធា​ន​ការ​ម៉ឺង​ម៉ា​ត់ប្រ​ក​ប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​សោះ​ ។

 

ភា​ពទន់​ខ្សោយ​នេះ​មា​នកា​រលើ​ក​ឡើ​ង​ថា ដោ​យសា​រ​ថ្នា​ក់ដឹក​នាំលោ​ក គង់​ ពុទ្ធា​រឹទ្ធ និ​ងម​ន្ត្រីជ​ល​ផ​ល​ប្រ​ចាំ​ខេត្ត​មួយ​នេះ​ ពោ​រពេ​ញ​ដោ​យ​ភា​ព​អសកម្ម និ​ង​អំ​ពើ​ពុ​ករ​លួ​យ​យ៉ា​ង​ជ្រៀល​ជ្រៅ​ ។​ ប្រ​​ភ​ព​ដ​ដែ​ល​បា​នឲ្យ​ដឹង​​ថា មន្ត្រីជ​ល​ផ​លម្នាក់បាន​និ​យា​យថា មេ​ខណ្ឌជ​ល​ផ​ល​រ​បស់​ខ្លួន​ឲ្យគា​ត់​ដើ​រ​យក​លុ​យ​ពី​បទ​ល្មើស​នេ​សា​ទ​ ដើ​ម្បី​ដោះ​ស្រាយ​បា​យ​ទឹក ។ ក្រោម​លេស​ដើរ​ប្រមូល​​លុយ​យក​មកដោះ​ស្រា​យ​បា​យទឹ​ក​ខុសច្បាប់​​នេះ ត្រូ​វ​បា​ន​គេ​រា​យ​កា​រ​ណ៍ឲ្យដឹង​ថា​ មន្ត្រីជ​ល​ផ​ល​​បា​នបង្គា​ប់ឲ្យក្រុម​អ្នក​នេ​សា​ទក្នុ​ង​រ​ដូវហា​មឃាត់​នេះឲ្យបង់​ប្រាក់​ដូចជា​ ប្រភេ​ទ​ឧ​ប​ករ​ណ៍ នា​ម​មួ​យ​វង់​តម្រូវ​ឲ្យប​ង់ 400,000៛ (សែ​សិ​ប​ម៉ឺ​នរៀ​ល ) ប្រ​ភេទ​ឧ​ប​ក​រ​ណ៍ ដាយមួ​យមាត់​ 1​,000,000៛ (មួ​យ​លា​ន​រៀ​ល ​) ប្រា​ក់​ទាំ​ង​នេះ​ត្រូវ​បា​ន​​ពួ​កមន្ត្រីពុ​ក​​រ​លួយ​យ​ក​ម​ក​ចែ​ក​គ្នាដា​ក់​ហោ​ប៉ៅ​ និង​ស៊ី​ផឹក​យ៉ា​ង​សប្បាយក្អា​កក្អាយ​គ្មាន​អៀនខ្មាស​សោះ​ឡើ​យ។

 

សក​ម្មភា​ព​នៃប​ទ​ល្មើស​នេសា​ទទាំ​ង​នោះ​គឺ​ ដា​ក់​នាម និង​ដា​ក់​ដា​យ កើ​​ត​​ឡើង​ព្រោង​ព្រាត​នៅតំ​បន់​ភូមិព្រែក​បាក់ ​ឃុំព្រែ​ក​កក់ ស្រុ​ក​កំ​ពង់​សៀម​ ខេត្ត​កំព​ង់​ចា​ម​ មាន​ក្រុម​អ្នក​នេ​សា​ទ​ក្នុង​រដូវ​ហា​មឃា​ត់ដែល​ទទួ​លបា​ន​កា​របើ​កភ្លើង​ខៀវ ពីម​ន្ត្រីជល​ផ​ល​នោះ​មា​ន​ឈ្មោះ​ គា- ឈ្មោះ ​ហេ​ង​- ឈ្មោះ ​ថន- ឈ្មោះ ​ឈុន -ឈ្មោះ​ លេង​ និង​ឈ្មោះ ថេង ។ ក្រៅពី​នេះ​នៅ​មាន​តំបន់​ដទៃ​ទៀត​ជាច្រើនដូ​ចជាភូ​មិ​ព្រែក​ជីក ឃុំទន្លេបិទ​ ស្រុក​ត្បូង​ឃ្មុំ ក៏មា​ន​ស​ក​ម្មភាព​ដា​ក់ដា​​យ​ ដា​ក់​នា​ម យ៉ាង​ច្រើន​ដែល​មា​ន​ឈ្មោះ​ នី​ ពាក់​ស្បែកទាហាន​ ហើ​​យ​ជា​អ្នក​ស្និទ្ធលោ​ក ​គ​ង់​ ពុ​ទ្ធា​រិទ្ធ​ នា​យ​ខ​ណ្ឌ​ជល​ផល​ខេ​ត្ត​ សុ​ទ្ធសឹងតែ​ជាប្រ​ភព​ចំណូ​ល​រ​បស់​មន្ត្រីជល​ផ​​ល​មួ​យ​ក្តាប់​តូចដែ​ល​កំ​ពុ​ង​ប្រព្រឹត​ ផ្ទុយ​អំពី​ភារកិច្ច ​និ​ង​កា​រ​ណែ​នាំ​របស់​ថ្នាក់​លើ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​មជ្ឈ​ដ្ឋា​ន​ទូ​ទៅ​អស់​ជំនឿ​លើ​មន្ត្រីអ​ស​កម្ម​ទាំង​នោះ។​

 

បទ​ល្មើសនេសា​ទ​ខា​ង​លើ​នេះ ភ្នាក់ងា​រ​កា​សែ​ត​កំ​ណើ​តថ្មី​ ​មិ​ន​អា​ច​ទា​ក់​ទ​ង​លោក គង់ ពុទ្ធារិទ្ធ ​នា​យ​ខណ្ឌជ​ល​ផ​លខេ​ត្ត បា​នទេ​ ​ដោ​​​យ​ឡែក​​លោក ភួង​ ​ទី​ណា​ ​អ​នុខណ្ឌជ​ល​ផ​លកំ​ព​ង់​ចា​ម​រៀប​​រាប់​បែ​ប​មិ​ន​ទ​ទួ​ល​ខុ​សត្រូវ​ថា​ មិន​បានដឹង​ទេ ព្រោះ​ជាប់​រ​វ​ល់​រ​ក​ស៊ីចាំ​សួ​រខាង​សង្កា​ត់រួចបិ​ទ​ទូរសព្ទ័​ ។ ប្រការនេះត្រូវបា​ន​គេមើ​ល​ឃើ​ញថា ​បើទោះជាមានច្បាប់ជ​លផល និង​ទិវា​ប្រលែង​កូន​ត្រី​ ដើម្បី​ថែរ​ក្សាជ​ម្រុញឲ្យមា​ន​កំណើ​ន​ត្រី​ក្នុង​បឹង​ ស្ទឹង ព្រែក ទន្លេ ​មា​ន​កំណើ​ន​វិញយ៉ា​ងណា​ក៏​មិន​អាចទៅរួ​ចដែ​រ ប្រសិន​បើមន្ត្រី​ជល​ផល​នៅតែ​ជា​ខ្នង​បង្អែក​ឲ្យ​ក្រុម​អ្នក​នេ​សាទ​ល្មើស​នោះ​ ។ 

 

ប្រជាព​លរដ្ឋបា​ន​ទ​ទូ​ច​សុំ​ឲ្យលោ​ក​ ណៅ ធួក​ ជាប្រ​ធានរដ្ឋបា​លជលផ​ល​​មេត្តា ពិនិ​ត្យ​មើ​ល​ភា​ព​អ​សកម្មរ​បស់​លោ​ក​ ​គង់​ ពុទ្ធា​រិទ្ធ​ ឡើង​វិ​ញផ​ង ព្រោះ​ទំហំ​នៃ​​កា​រ​ឃុប​ឃិត​ឲ្យ​ក្រុម​ឈ្មួញ​ប្រ​ព្រឹត្ត​នេសា​ទខុស​ច្បាប់  ជា​ប្រភព​បំផ្លា​ញមច្ឆ​ជាតិយ៉ា​ងធ្ងន់​ធ្ង​រ៕

image001 image002

 

Leave a Reply

(*) Required, Your email will not be published