គង់ វង្ស​យ៉ា​ទី សង្ស័យ​មាន​មន្ត្រី​ធំ​ចាំ​ជួយ​ទំនុកបម្រុង​ពីក្រោយ​

, , Leave a comment

10422558_758229844284885_7060901666224819938_n

​រាជធានី​ភ្នំពេញ : តារា​សម្តែង និង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា គង់ វង្ស​យ៉ា​ទី ក្រោយ​បណ្តោយ​ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ អស់​មួយរយៈ​ធំ​មក​នោះ ឃើញថា កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​របស់​នាង ហាក់​លេចមុខ​ជាច្រើន​គួរសម​ក្នុង​ទីផ្សារ​សិល្បៈ តាមរយៈ​ការថត​បទ​ចម្រៀង​មួយចំនួន ក្នុង​ផលិតកម្ម​តូចធំ​ជាច្រើន​។​

 

​ស្រប​ពេលដែល​ការងារ​សិល្បៈ កំពុង​តែមាន​សន្ទុះ​ក្នុង​ទីផ្សារ និង​វិវត្តន៍​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​នោះ ថ្មីៗ​នេះ​ស្រាប់​តែមាន​ប្រភពពី​អ្នក​ជិតស្និទ​និង​នាង​បាន​លួច​បង្ហើប​ប្រាប់ថា ដោយសារតែ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់ យ៉ា​ទី នេះហើយ មួយរយៈ​ក្រោយនេះ​ធ្វើ​ឲ្យ​មាន​បុរសៗ​ជាច្រើន មិន​ថា​ក្នុងស្រុក ឬ​ក្រៅប្រទេស​ទេ គឺ​តែងតែ​ព្យាយាម​ទាក់ទង លួងលោម​ចង់​បានការ​អាណិត ស្រឡាញ់​ពី​តារា​ស្រី​ម្នាក់នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្នុងពេល​ដំណាលគ្នា​នេះ ប្រភព​ដដែល​បាន​ទម្លាយ​ថា យ៉ា​ទី កំពុងតែ​សង្ស័យ​លួច​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​វ័យ​កណ្តាល ដែលមាន​ងារ​ជា​មន្ត្រី​ធំ​ម្នាក់​។​

 

​តាម​ការទម្លាយ​ពី​អ្នក​ជិតស្និទ​ក្នុង​រង្វង់​សិល្បៈ​ជាមួយ​កញ្ញា គង់ វង្ស​យ៉ា​ទី បាន​និយាយ​ប្រាប់ថា ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​បុរសៗ​ដែល​ស្រឡាញ់​ចង់បាន យ៉ា​ទី ថ្វើ​ជា​ម្ចាស់​បេះដូង​ភាគច្រើន​ជា​អ្នក​ដែលមាន​លុយកាក់​សម្បូរហូរហៀ​។ ប៉ុន្តែ​អ្វីដែល​ចម្លែក និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ យ៉ា​ទី តែងតែមាន​ភាព​ស្និទ​ស្នាល​ជាមួយ​បុរស​ម្នា​ក់មាន​ងារ​ជាម​ន្ត្រី នៅក្នុង​ក្រសួងមហាផ្ទៃ​ម្នាក់​។​

 

​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ម្នាក់​នោះ​មាន​ទំនាក់ទំនង​ជាមួយ​តារា​ស្រី​រូបនេះ មាន​វ័យ​ប្រហែលជា​សែសិប​ឆ្នាំ​ប្លាយ ហើយក៏​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​ដែរ​។ ជានិច្ចកាល​បុរស​ម្នាក់នេះ តែងតែ​ឧស្សាហ៍​បើករថយន្ត​នាំ​នាង​ទៅ​ដើរ​លំហែ​កម្សាន្ត និង​ចូល​ញ៉ាំ​អាហារ​នៅតាម​កន្លែង​ទំនើបៗ​ទៀតផង​។ ប្រភព​ដដែល​បាន​បន្តទៀតថា បុរស​ជាម​ន្ត្រី​ធំ​ដែល​ស្រឡាញ់​ចង់បាន​បេះដូង​របស់​តារាចម្រៀង​និង​ជា​ពិធី​ការិនី​ស្រី គង់ វង្ស​យ៉ា​ទី ក៏មាន​បំណង​ចង់​ចូល​ស្តីដណ្តឹង​នាង​យក​ធ្វើជា​គូគ្រង​តាម​ប្រពៃណី​។ ម្យ៉ាងទៀត​គេ​ក៏​ដឹង​ដែរ​ថា បុរស​វ័យ​កណ្តាល​ម្នាក់​នោះ​តែង​ជួយឧបត្ថម្ភ​ដល់​តារា​ស្រី​រូបនេះ​ពីក្រោយ​ខ្នង​ផងដែរ​៕

11004_756134004494469_8818091884410385657_n 251732_659851864122684_3228809318513546277_n

 

Leave a Reply

(*) Required, Your email will not be published