ផល​អវិជ្ជមាន​ពេល​មើល​ទូរស័ព្ទ​មុន​ចូល​គេង​

, , Leave a comment

GTY_sleep_1_kab_140723_16x9_992

មិត្ត​យុវវ័យ​ភាគច្រើន​តែងតែ​ប្រើ​ទូរ​សព្ទ​ដៃ​មុន​ចូល​គេង ប៉ុន្តែ​មិនទាន់​ដឹង​ទេ​ថា​នេះ​គឺ​ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ដល់​សុខភាព​ខួរក្បាល​របស់​មនុស្ស​។​ ​ដោយយោង​ទៅតាម​អ្នកជំនាញ​នៅ​សាលា UCLA School បាន​និយាយថា មនុស្ស​ដែល​ប្រើ​ទូរស័ព្ទដៃ​មុន​ចូល​លេង គឺមាន​ផល​អវិជ្ជមាន​ច្រើនណាស់ ចំពោះ​សុខភាព ដូចជា​ធ្វើ​ឲ្យ​ការចងចាំ​ចុះខ្សោយ និង​រាងកាយ​មិន​មាំមួន​ថែម​ទៀតផង​។ នេះ​បង្ក​មកពី​ពន្លឺ​ដែល​ជះ​ចេញពី​ទូរស័ព្ទ​បាន​ប្រាប់​ដល់​ខួរក្បាល​របស់​យើង​មិន​ឲ្យ​បាន​សម្រាក​នោះទេ ពោលគឺ​នៅ​ដំណើរកា​គិត​រហូត​ដែល​ធ្វើ​ឲ្យ​មានការ​ចុះខ្សោយ​នៅ​ថ្ងៃ​ណាមួយ​ផ្នែក​ខាង​ការគិត ការចងចាំ និង​ការវិភាគ​រឿង​អ្វីមួយ​។​

 

​បន្ថែម​ពីលើ​នេះ​ទៀត លោក Dan Siegel ក៏បាន​បន្តទៀតថា ការដែល​មើល​ទូរស័ព្ទ​ដល់​យប់​ជ្រៅ​នេះ​ក៏មាន​ផលប៉ះពាល់​ដល់​រាងកាយ​មនុស្ស​ផងដែរ ព្រោះថា​អាចធ្វើ​ឲ្យ​គេង​មិន​គ្រប់គ្រាន់ សរសៃឈាម​រត់​មិន​ស្រួល និង​មាន​បញ្ហា​ដល់​សរីរាង្គ​ផ្នែក​ខាងក្នុង​ទៀតផង ដូចជា​ក្រពះ​ជាដើម​។ ទន្ទឹមនឹង​ផល​អវិជ្ជមាន​នេះ លោកគ្រូ​ពេទ្យ​ខាងលើ​ក៏បាន​និយាយ​ពី​វិធី​ទប់ស្កាត់​ផងដែរ គឺ​ត្រូវតែ​បិទ​ទូរ​សព្ទ​ដាក់​ឲ្យ​ឆ្ងាយ​ពី​ខ្លួន និង​ចូល​លេង​នៅ​ម៉ោង​ត្រឹម​៩​យប់ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​៕

02-4-2015

 

Leave a Reply

(*) Required, Your email will not be published