បុរស​ម្នាក់​ធ្លាក់​ពីលើ​អ​ន្ទា​រ​ធ្លាក់​មកលើ​ថ្ម​ស្លាប់​

, , Leave a comment

​ខេត្តកណ្តាល : បុរស​ម្នាក់​ត្រូវបាន​ស្លាប់ ក្នុងពេល​បំពេញការងារ ខណៈដែល​ងងឹតមុខ​ក៏​ធ្លាក់​ពីលើ​អ​ន្ទា​រ​ធ្លាក់​មកលើ​ថ្ម​ស្លាប់​ភ្លាមៗ​កាលពី វេលា​ម៉ោង​១៥ និង​២០​នាទី​រសៀល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​សាងសង់​មួយ ស្ថិត​ក្នុងភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រ៉េត អូន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​បុស្ស ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឈរ​នៅលើ​អ​ន្ទា​រ​ដែលមាន​កម្ពស់​៣,១០​ម៉ែត្រ ស្រាប់តែ​ជនរងគ្រោះ​បាន​ងងឹត មុខ​ក៏​ធ្លាក់​ពីលើ​អ​ន្ទា​រ​ធ្លាក់​មកលើ​ថ្ម​ស្លាប់​ភ្លាមៗ ម្ចាស់ផ្ទះ​បាន​យក​ជនរងគ្រោះ​មក​ព្យ​បាល​នៅ​គ្លី​នី​ក ចន្ទ្រ គ្រឹ​ស្នា​នៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ តែ​ពេលមកដល់​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

 

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព ធ្វើ​កំណត់ហេតុ និង​ប្រគល់​សាកសព​ឲ្យ​ទៅ​ឈ្មោះ សារ៉ាន តុលា ដែល​ត្រូវជា​មេការ​យកទៅ​ធ្វើ​ស្រុកកំណើត ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

02-4-2015

02-4-2015 (1) 02-4-2015 (2) 02-4-2015 (3)

 

Leave a Reply

(*) Required, Your email will not be published