ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ព័ត៌មានពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះច្រកទ្វារទ្វេភាគីដាក់ដាំស្ថិតក្នុងស្រុកអូររាំង បានក្លាយជាទីតាំងដ៏សំខាន់ដែលក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនមួយយប់ៗ មិនតិចជាង៨០រថយន្តនោះទេ ប៉ុន្តែគ្មាននរណាអើពើបង្ក្រាបនោះទេក៏ព្រោះតែក្រុមឈ្មួញទាំងតូចទាំងធំ បានបង់លុយជូនសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធសព្វគ្រប់គ្មានខ្វះចន្លោះទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ មិនខ្វល់ពីការកែទម្រង់។ជាពិសេសគឺ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ដលគីរី ដែលយកតួនាទីលាបាតដៃទទួលប្រាក់ពីឈ្មួញជាថ្នូរការមិនបង្ក្រាប។