ប្រើប្រាស់​របរ​លក់​ព្រហ្មចារិយ៍ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

, , Leave a comment

01-4-2015

ខេត្តកំពង់ចាម : ស្ត្រី​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការនាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ប្តី​នៅ​ប្រទេស​ចិន កាលពី កាលពី​វេលា​ម៉ោង​៤​និង​៣០​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៥​។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​ស្នងការ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ តុល សុគន្ធា ហៅ អេង​លាង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង​ម្នាក់ទៀត​មានឈ្មោះ ឡាយ សា​វន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់​រស់នៅ ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម​។​

 

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ក្រុមគ្រួសារ​ជនរងគ្រោះ​សមត្ថកិច្ច​ជំនាញ​នាយកដ្ឋាន​បាន​ចុះមក​សល​ការស្រាវជ្រាវ​រហូត​ឈានទៅ​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​តែម្តង​។ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published