នំអន្សម​

, , Leave a comment

01-4-2015

​ដំបូង​យើង​ត្រូវ​ហែក​ស្លឹកចេក ឬ​ស្លឹក​ផ្អាវ ហើយ​ហាលថ្ងៃ​ឲ្យ​ទន់​ល្អ​ចំពោះ​ស្លឹកចេក​។ បន្ទាប់មក​ត្រូវយក​វា​មក​ជូត​ឲ្យ​ស្អាត​និង​ត្រូវ​ត្រៀម​ខ្សែ​សម្រាប់​ចង​។ គេ​អាច​យក​ដើម​ចេក​មក​ធ្វើជា​ខ្សែ​ក៏បាន ឬ​ខ្សែ​ចង​ធម្មតា​ក៏បាន​។​

 

​បន្ទាប់មកទៀត​ត្រូវ​លាង​អង្ករដំណើប​ទុក​ឲ្យ​ស្ងួត ហើយ​ទឹក​អង្ករដំណើប​នោះ​ត្រូវ​លាយ​អំបិល​តិចៗ​ដើម្បី​បង្កើន​ឱជា​រស ហើយ​ត្រូវ​លាង​សណ្តែក​លឿង​ទុក​ឲ្យ​ស្រស់ទឹក​។ បន្ទាប់ពីនោះ​យើង​ត្រូវ​ហាន់សាច់​ជ្រូក​ជា​ចង្វាយ​វែង​ល្មម (​ភាគច្រើន​គេ​យក​សាច់ជ្រូក​បី​ជាន់ ដោយសារ​វា​មាន​ជាតិ​ខ្លាញ់​តិច​) ដោយ​លាយ​គ្រឿង​ដូចជា​ម្រេច អំបិល មើម​ខ្ទឹមសរ​ជាដើម​។​

 

​ពេលនេះ​យើង​ចាប់ផ្តើម​វេច​បាន​ហើយ​។ ការ​វេច​យើង​ត្រូវ​ចំណាយពេល​ពី​១​ទៅ​២​ម៉ោង​អាស្រ័យទៅលើ​ចំនួន​អង្ករ​ដែល​យើង​វេច​។ ដំបូង​យើង​ត្រូវ​លា​ស្លឹកចេក​ទ្រាប់​លើ​គា្ន​ឲ្យ​ក្រាស់​ល្មម ហើយ​ត្រូវដាក់​អង្ករ​រាយ​លើ​ស្លឹកចេក បន្ទាប់មក​រោយ​សណ្តែក​លឿង​ពីលើ​រួច​ដាក់​សាច់ជ្រូក​ពីលើ ហើយ​បត់​ចុង​នៃ​ស្លឹក​ទាំងពីរ​ចូលគ្នា​។​

 

​បន្ទាប់ពី​វេច​ហើយ​យើង​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មួយទៀត​គឺ ចង​។ ការចង​នំ​មិនមែនជា​ការងាយ​នោះទេ​។ យើង​ត្រូវ​ចង​ឲ្យ​ណែន​ល្អ បើ​មិន​ដូច្នេះ​ទេ​នៅពេល​ស្ងោរ ទឹក​អាច​ចូលក្នុង​នំ​ដែល​អាចធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ​។ បន្ទាប់ពី​ចង​ហើយ​យើង​ត្រូវ​យកទៅ​ស្ងោរ​។ ការ​ស្ងោរ​យើង​ត្រូវ​ចំណាយពេល​ប្រមាណ​ពី​៥​ទៅ​៦​ម៉ោង​ទំរាំ​តែ​ឆ្អិន​ល្អ​។ យើង​ត្រូវ​នៅចាំ​មើល​ជាប់​ជានិច្ច យើង​ត្រូវ​មើល​ភ្លើង​ឲ្យ​បាន​ដិតដល់ ហើយ​ត្រូវ​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​បាន​ឆ្អិន​ល្អ​៕​

 

Leave a Reply

(*) Required, Your email will not be published