ព្រោះ​ភ្លើងតណ្ហា គូសវាស​ជោគវាសនា ឲ្យ​ខ្លួន​ដេក​គុក​

, , Leave a comment

31-3-2015

​ខេត្តបន្ទាយមានជ័យ : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូរជ្រៅ  ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​នារី​រងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​។ ការចាប់​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ ត្រង់ចំណុច​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ឈ្មោះ ម៉ាន ហ៊​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​២០​យប់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ប្រើល្បិច​ថា ឪពុកម្តាយ​របស់​នាង​ទូរស័ព្ទ​មកលេង ហើយ​ភ្លាមៗ​នោះ នារី​រងគ្រោះ ក៏បាន​បើកទ្វារ​ផ្ទះ ខ្លួន​ក៏​ធ្វើ​សកម្មភាព ចាប់បង្ខំ​រំលោភ​រហូត​បានសម្រេច ហើយ​បាន​រត់គេច​។

 

​ក្រោយ​កើតហេតុ នារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ហេតុការណ៍​ឲ្យ​ឪពុកម្តាយ ហើយ​បានដាក់​ពាក្យបណ្តឹង ទៅ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ រហូតដល់​ចាប់បាន​ជនសង្ស័យ​ខាងលើ​។​ ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published