លី ច័ន្ទ​សីហា ៖ មន្ត្រី​យោធា និង​ខ្ញុំ​គ្រោង​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ខាងមុខ​

, , Leave a comment

31-3-2015 (1)

​រាជធានី​ភ្នំពេញ : តារា​សម្តែង លី ច័ន្ទ​សីហា បាន​បង្ហើប​ប្រាប់ថា នាង និង​បុរស​ដែលជា​សង្សា ត្រៀម​នឹង​ភ្ជាប់ពាក្យ​នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយក៏​ត្រៀម​ចូល​រោង​ជ័យ​ផងដែរ​។ ក្រោយ​ពេលដែល​នាង និង​គូស្នេហ៍ យល់ចិត្ត ស្គាល់​ថ្លើម​គ្នា​អស់ហើយ​នោះ ខណៈដែល​ខាង​គ្រួសារ​ទាំងសង្ខាង​ត្រូវរ៉ូវ​គ្នា​អស់ហើយ​នោះ គឺ​រង់ចាំតែ​ថ្ងៃនោះ​មកដល់​តែប៉ុណ្ណោះ​។​

 

​កញ្ញា លី ច័ន្ទ​សីហា បាន​បន្ថែមទៀតថា ៖«​ពួកយើង​ទាំងពីរ​នាក់​ត្រៀម​នឹង​ភ្ជាប់ពាក្យ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​រឿង​រៀបការ​អាច​ដើមឆ្នាំ​២០១៦ ឬក៏​ឆ្នាំ​២០១៧ ខាងមុខ​»​។ ពេលនេះ​គូ​ស្នហ៍​របស់​នាង​ដែលជា​មន្ត្រី​យោធា​កំពុង​សិក្សា​នៅក្រៅ​ប្រទេស ហើយ​ត្រៀម​នឹង​វិល​មក​កម្ពុជា​ឆាប់ៗ ដើម្បី​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​។​

 

​តែ​ទោះជា​យ៉ាងណាក៏ដោយ លី ច័ន្ទ​សីហា មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​បុរស​ដែលជា​សង្សា​ឲ្យ​បានច្បាស់លាស់​នោះទេ​។ តែ​កន្លងមក លី ច័ន្ទ​សីហា មាន​បុរស​មាន​មាឌធំ​ម្នាក់​តែងតែ​ដើរ​តាម​នាង និង​ទៅណា មក​ណា​ជា​នាង​ដែល​បុរស​ម្នាក់​នោះ អាចជា​អនាគត​ស្វាមី​របស់​ផង​ក៏​មិនដឹង​៕

 

 

Leave a Reply

(*) Required, Your email will not be published