ក្រោយ​ផឹកស្រា ធ្វើ​ឲ្យ​តណ្ហា​ឆេះ​ឡើង ចូលទៅ​ចាប់រំលោភ​ប្រពន្ធ​អ្នកដទៃ​

, , Leave a comment

30-3-2015

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​ប្រពន្ធ​គេ​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ យ៉ែម រតន​:  អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២១៥ ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២​។ មុនពេល​កើតហេតុ​ជនសង្ស័យ​បានចេញ​ពី​ក្លឹប​កម្សាន្ត ក្នុងស្ថានភាព​ស្រវឹងស្រា ដោយ​ឃើញ​ឱកាសល្អ​ក៏​លបចូល​ទៅ​ច្របាច់ក​នារី​រងគ្រោះ ប៉ុនប៉ង​រំលោភ តែ​មិនបាន​សម្រេច ដោយ​នាង​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​។​

 

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published