កូនចៅ​លោក មាន ប៊ុនធឿន មេ​PM​ស្នាក់ការ​៧០២ បាញ់​រថយន្ត​លុច​ស៊ី​ស​៤៧០ ដឹកឈើ​ប្រណីត​​​​​​​​​​​​​​​​​​​​​ខុសច្បាប់ ក្រោយពី​កាក់​ជម្រិត​ទារលុយ​មិនបាន​សម្រេច​

, , Leave a comment

30-3-2015 (1)

30-3-2015

​ខេត្តក្រចេះ : សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥​រថយន្ត​លុច​ស៊ី​ស​៤៧០​ដែល​ដឹកឈើ​ប្រណីត​ពេញ​មួយគ្រឿង ពណ៌​ស្ក អត់​មាន​ស្លាក​លេខ ត្រូវបាន​មន្ត្រី​អ​.​ហ ជា​កូនចៅ​លោក មាន​ប៊ុនធឿន មេ​PM​ស្នាក់ការ​៧០២ ជិះឡាន​លុច​ស៊ី​ស​៣០០ ពណ៌​ស ដេញតាម​ពីក្រោយ​រួច​បាញ់ប្រហារ​ចាប់ពី​ចំណុច​ភូមិ​ក្បាល​ត្រាច រហូតដល់​ស្ពាន​ជ្រីវ ទម្លុះ​កញ្ចក់​ខាងឆ្វេង និង​បែក​កង់​ទៅមុខ​លែងរួច​ចូល​ជ្រក​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ឡុ​ច​ស៊ី​ស​៤៧០ ដឹកឈើ​ប្រណីត​បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ចេញពី​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏ត្រូវ​មន្ត្រី​PM​ស្នាក់ការ​៧០២​ កាក់​ឲ្យ​ឈប់​ទារលុយ​តែ​ទារ​មិនបាន​សម្រេច​តាម​បាញ់ប្រហារ​តែម្ដង​។ ហេតុការណ៍​បាញ់​ខាងលើ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​រថយន្ត​ឡុ​ច​ស៊ី​ស​ដឹកឈើ​ប្រណីត​បែក​កង់​ទៅមុខ​លែងរួច អស់លោក​ជាម​ន្ត្រី​អ​.​ហ​ឃើញ​សភាពការណ៍​មិន​ស្រួល​បែរជា​បើករថយន្ត​របស់ខ្លួន​ដាក់​សាប៊ូ​គូថ​ត្រឡប់មក​ស្រុក​ស្នួល​វិញ​ហើយ​គេចខ្លួន​បាត់ស្រមោល​។​

 

​សេចក្តីរាយការណ៍​បាន​បញ្ជក់​ថា អស់លោក​ជាម​ន្ត្រី​អ​.​ហ ដែល​តាម​បាញ់​រថយន្ត​ឡុ​ច​ស៊ី​ស​៤៧០​ដឹកឈើ​ប្រណីត​គឺមាន​ឈ្មោះ ឃ្និត នៅ​អង្គភាព​៧០២ ដែល​ត្រូវជា​សែស្រឡាយ​លោក មាន ប៊ុនធឿន មេ​PM​ស្នាក់ការ​៧០២ និង​ទី​២​ឈ្មោះ ធា នៅ​អង្គភាព​កងរាជអាវុធហត្ថ​ស្រុក​ស្នួល និង​បក្ខពួក​គូរ​កន​២​នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ​។​យ៉ាងណាក៏ដោយ​លោក មាន ប៊ុនធឿន មិនទាន់​អាច​សុំ​ការបំភ្លឺ​បានទេ​។​

 

​សូមបញ្ជាក់ថា ជារឿយៗ​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ឲ្យ​មន្ត្រី​និង​ពល​អាវុធហត្ថ​ទាំងអស់​គោរព​ឲ្យ​បាន​នូវ​វិន័យ និង​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង ប៉ុន្តែ​លោក មាន ប៊ុនធឿន មិនដែល​ឈឺក្បាល​វិលមុខ​ពី​សេចក្តីណែនាំ​របស់​ថ្នាក់លើ​នោះទេ​។​

 

​ពាក់ព័ន្ធ​រឿងអាស្រូវ​នៃ​ការចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ ប្រចាំ​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៧០២ បង្កើត​ប៉ុស្តិ៍​ជជុះ​ចាំ​ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ ឡាន​ដឹក​ជន្លង់ម្រេច យ៉ាង​ប្រសេចប្រសាច ហើយ​គេ​ចង់ឃើញ​ថ្នាក់លើ​ត្រួត​ពិនិត្យមើល​ភាពអនាធិបតេយ្យ​ដែល​កំពុង​បង្កឡើង​ដោយ​លោក មាន ប៊ុនធឿន ឡើងវិញ​ផង​៕

 

 

Leave a Reply

(*) Required, Your email will not be published