នាង Shakira ជា​តារា​ទីមួយ​ដោយ​ទទួល​បានការ​ចុច​ពាក្យ “Like” ជាង​១០០​លាន​

, , Leave a comment

g11

​តារា Superstar អាមេរិក​ឡាទីន​នាង Shakira បាន​ក្លាយជា​តារា​ទីមួយ​ដោយ​ទទួល​បានការ​ចុច​ពាក្យ “Like” ជាង​១០០​លាន​ពី​Facebook ផ្ទាល់ខ្លួន​របស់​នាង​។ តារាចម្រៀង​បទ “The Hips Don’t Lie” បានទទួល​ជោគជ័យ នៅក្នុង​ព្រឹត្តិការណ៍​បណ្តាញ​សង្គម​បានធ្វើ​ឲ្យ​ប្រិយមិត្ត​ឈ្លក់​វង្វេង​តាមរយៈ​ការសម្តែង​របស់​នាង​។ នេះ​បើ​យោងតាម​គេហទំព័រ Facebook ផ្ទាល់ខ្លួន​នាង​ដែល​ទទួលបាន​ពិន្ទុ​ច្រើនជាង​តារា​ណាៗ​ទាំងអស់​ចំពោះ​ការ​ចុច ពាក “Like”​។​

 

​នាង Shakira ដែល​បាន​ផ្តួល​នាង Rihanna ចេញពី​រាជ​នី Facebook ដែល​ទទួលបាន​អ្នកគាំទ្រ Like តែ​៨៦,៨​លាន​ប៉ុណ្ណោះ បាន​ប្រារព្ធ​ពិធី​នៃ​ការសម្រេចបាន​សមិទ្ធិ​កម្ម​ថ្មី​តាមរយៈ​ការចេញ សេចក្តីថ្លែងការណ៍​មួយ​ដែល​សរសេរថា “​ខ្ញុំ​មាន​កិត្តិយស​ណាស់ និង​សូម​លំឱនកាយ​គោរព​ចំពោះ​ការឈាន​ដល់​ព្រឹត្តិការណ៍​នេះ ពីព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ត​ភ្ជាប់​រូបខ្ញុំ​ជាមួយ ប្រិយមិត្ត​មកពី​គ្រប់ផ្នែក​ទាំង​អស់នៃ​ពិភពលោក​។​

 

​នាង​បាន​បន្តថា “​បណ្តាញ​ពត៌មាន​សង្គម​ជាពិសេស Facebook បាន​ជួយ​ដល់​នាង​ខ្ញុំ និង​សិល្បៈករ​ដ៏ទៃទៀត​តាមរយៈ​ការស្ថាបនា​ស្ពាន​ឆ្លង​ត​ភ្ជាប់​វេទិការ​តន្ត្រី​ទៅកាន់​អ្នកទស្សនា​នានា​។ នាង Shakira ដែល​ពាក្យ​ច​ចាម​រ៉ា​ម​និយាយថា នាង​មាន​ផ្ទៃពោះ​កូន​ទី​ពីរ ក៏បាន​និយាយ​អួត​អំពី​រូបថត​នៅក្នុង Facebook របស់​នាង​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ បង្ហាញ​ភាព​ញញឹម​នៅពេល​នាង​ពរ​កូនប្រុស​នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី​ដែល​រូបនោះ​មាន​ប្រិយមិត្ត​ចុច​ពាក្យ “Like” ចំនួន​៣,៥​លាន​៕

Untitled-1

 

 

Leave a Reply

(*) Required, Your email will not be published