ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានត្រឹមតែ​ស្រែក ព្រោះ​ក្រុម​ជញ្ជីង​ចល័ត ដែល​ដាក់​កុងត្រូល ​​​​​​​​​​​​ប្រមូល​ចំណែក​យកទៅ​ញ៉ុ​ក​មាត់ មិន​ហ៊ាន​ក្អក​

, , Leave a comment

1598384_554500151307837_1208648169_n

​រាជធានី​ភ្នំពេញ : ពាក្យចាស់​លោក​ពោលថា ៖«​កោ​កៗ សឹក​មាត់​ត្រដោក ឆ្អែត​ពោះ​ក្របី​»​។ សំនួនវោហា​ស័ព្ទ​នេះ​ចង់​សំដៅ​ទៅលើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បានចេញ​ផ្សាយ​នូវ​សេចក្តីប្រកាស​មួយ​កាល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ដោយបាន​បញ្ជាក់ថា ក្នុង​មួយរយៈ​ពេលកន្លងមក​នេះ មាន​ជនខិលខូច​បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​បែប​អនាធិបតេយ្យ​ក្រោម រូបភាព​ត្រួតពិនិត្យ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ តាម​ដងផ្លូវ​មួយចំនួន ដោយនៅ​ពេលយប់ មាន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ ឬ​សញ្ញា​សម្គាល់ ឲ្យ​រថយន្ត​ដឹកជញ្ជូន​ឈប់​ដើម្បី​ត្រួតពិនិត្យ និង​បង្ខំ​ឲ្យ​បង់ប្រាក់ ដែល​ប្រការនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចការងារ​អាជីវកម្ម​របស់​ប្រតិបត្តិ​ករ​ដឹកជញ្ជូន​ផងដែរ​។​

 

​ដើម្បី​ធានាបាន​នូវ​សេចក្តីថ្លៃថ្នូរ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម ក្រសួង​សាធារណការ បាន​អំពាវនាវ​ដល់​ក្រុម​ជន​ទាំងនោះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​។ ក្រសួង​សាធារណការ ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ចូលរួមចំណែក​លុបបំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​នេះ​ផងដែរ​។​

 

​ប៉ុន្តែ​អ្វីដែល​ប្រជាពលរដ្ឋ​មើលឃើញ​នោះ គឺថា​សកម្មភាព​បង្កើត​ក្រុម​ជញ្ជីង​ចល័ត ដែល​ដាក់​កុងត្រូល នៅតែមាន​ដដែល និង​រីក​រាលដាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ជាក់ស្តែង​ក្រុម​ជញ្ជីង​ចល័ត ដែល​ដាក់​កុងត្រូល នៅ​ចំណុច​មុខ​បន្ទាយ​នគរបាល​ការពារ​ព្រំដែន​គោក​លើផ្លូវ ជាតិ​លេខ​៧៦ ចន្លោះ​ពី​ស្រុក​ស្នួល​ទៅ​ត្រញំង​ស្រែ គឺ​ខ្លាំង​ដៃ​សម្បើម​ណាស់ បើទោះបី​កាលពី​ថ្ងៃ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅនេះ ក្រសួង​សាធារណការ​បាន ចេញ​សេចក្ដីប្រកាស ព័ត៌មាន​ស្ដីពី​ការលប់បំបាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​អនាធិបតេយ្យ​ទាំង​ចល័ត និង​អចល័ត​ដោយ​ស្នើ​សុំឱ្យ​មន្ដ្រី​អាជ្ញាធរ សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​ជួយ​លុបបំបាត់​ទៀត ក៏ដោយ​ក៏​ក្រុម​ជញ្ជីង​ថ្លឹង ចល័ត​នៅលើ​ផ្លូវ ជាតិ​លេខ​៧៦ ស្ថិតក្នុង​ស្រុក​ស្នួល​មិន​ខ្លាចញញើត​អ្វី​ដែរ​។​

 

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ ជាពិសេស កសិករ​រកស៊ី​ដឹក​ដំឡូង ឆ្លងកាត់​តាមផ្លូវ​ជាតិ លេខ​៧៦ ពី​ស្រុក​ស្នួល ទៅ​ខេត្ដ​មណ្ឌលគិរី បានធ្វើការ​ត្អូញត្អែរ និង​ស្នើ​សុំឱ្យ​ក្រសួង​សាធារណការ​ក៏ដូចជា អាជ្ញាធរ​ខេត្ដ​ក្រចេះ​ជួយ​មាន វិធានការ​លប់បំបាត់​កុងត្រូលជជុះ​របស់​ក្រុម ជញ្ជីង​ចល័ត​ដាក់​នៅ​ចន្លោះ​ពី​ទីរួមស្រុក​ស្នួល ទៅ​មាត់​ច្រកទ្វារ ព្រំដែន​ត្រពាំង​ស្រែ​ផង​៕

10987444_388240111347786_8110181241752332279_n

 

Leave a Reply

(*) Required, Your email will not be published