នាង Gigi Hadid សុខចិត្ត​ស្រាត​ដើម្បី​ថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ទឹកអប់

, , Leave a comment

 05-2-2015

op44-123413

តារា​ Pop អូស្ត្រាលី និង​ជា​អតីត​មិត្តស្រី​របស់លោក Cody Simpson គឺ​នាង Gigi Hadid កំពុងតែ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី ដោយ​សុខចិត្ត​ដោះ​សម្លៀកបំពាក់​រហូតដល់​ខោ​ទ្រនាប់​ចោល​ទាំងអស់ ហើយ​សំដិល​ខ្លួន​ឲ្យ​គេ​ថត ដើម្បី​យក​រូបភាព​ស្រាត​របស់​នាង​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ទឹកអប់ Tom Ford Valvet Orchid ។ តារា​បង្ហាញ​ម៉ូដ​មាន​អាយុ ១៩​ឆ្នាំ រូបនេះ​មិន​ញញើត​សោះឡើយ ក្នុងការ​ស្រាត​ឲ្យ​គេ​ថត​មិន តែប៉ុណ្ណោះ​នាង​បាន​យក​រូបថត​ស្រាត​របស់​នាង​បង្ហោះ​ផ្សាយ​នៅក្នុង Instagram របស់​នាង​ទៀតផង ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា​ហើយ​ពិតជា​ពេញ​ចិត្តនឹង​រាងកាយ​ស៊ិ​ច​ស៊ី​របស់​នាង​។​

 

​ចំណងជើង​រូបថត​នៃ​ការផ្សាយពាណិជ្ជកម្ម​សរ​សេរ​ថា “Tom Ford កំពុង​បង្ហាញ​នូវ​ក្លិនក្រអូប​ថ្មី Velvet Orchid (Sic)” ។ នាង Gigi Hadid បាន​បែក​គ្នា​ពី​សង្សារ​គឺ​លោក Cody Simpson កាលពី​ខែឧសភា កន្លងមក ។ ពួកគេ​ទាំង​២​បាន​ស្រឡាញ់គ្នា​មិន​ដល់​មួយឆ្នាំ​ផង ប្រហែលជា​ដោយសារ​ខាង​ប្រុស​អាយុ​ក្មេង​ជាង​ហើយ​មើលទៅ​។​

 

​លោក Simpson មានការ​សោកស្ដាយ​ណាស់​ដែល​មិនចេះ​ថែរក្សា​សេចក្ដីស្នេហា​នេះ​ឲ្យ​បានយូរ​អង្វែង​។ ប៉ុន្តែ​លោក​នៅមាន​សង្ឃឹមថា លោក​នឹង​បង្កាត់​ឲ្យ​ភ្លើង​ស្នេហា​នេះ​ឆេះ​ឡើងវិញ​នៅពេល​អនាគត​ដ៏​ខ្លី​។ លោក​បាន​និយាយថា “​ខ្ញុំ​ដាច់ខាត​មិន​គិតថា ស្នេហា​បាន​រំលង​ផុត​ទៅ​វា​ជា​ប្រការ​ល្អ​នោះទេ​។ យើង​នៅតែ​ជា​មិត្ត​ល្អ​ជាមួយគ្នា​នៅតែ​ជជែក​រាប់អាន​គ្នា​ដដែល ដូច្នេះ​ថ្ងៃ​ណាមួយ​យើង​នឹង​បង្កាត់​ឲ្យ​ឆេះ​ឡើងវិញ​នូវ​ភ្លើង​ស្នេហា​របស់​ពួកយើង​”​។ ឯ​នាង Gigi Hadid ក៏បាន​បង្ហាញ​ចេញ​នូវ​មនោសញ្ចេតនា​ផ្អែមល្ហែម​រំលឹក​អនុស្សាវរីយ​ដ៏ ស្និទ្ធស្នាល​កាល​នៅ​ជាមួយ​ប្រុស​ក្មេង Cody Simpson៕

05-2-2015 (2)

 

Leave a Reply

(*) Required, Your email will not be published