គឹម រ៉ូ​ហ្សា រំលឹក​ពី​ប្រវត្តិ​មុន​ចូល​សិល្បៈ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្នុង​វ័យ​២៥​ឆ្នាំ​កញ្ញា គឹម រ៉ូ​ហ្សា ដែល​នាង​មាន​ស្រុកកំណើត​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង បានបង្ហាញ​ពី​ជីវិត​មុន​ឈាន​ជើង​ចូល​វិថី​សិល្បៈ​ថា​៖« កាលពី​ឆ្នាំ​១៩៩៩ នាង​ធ្លាប់​ប្រឡង​ច្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ប្រចាំខេត្ត​បាត់ដំបង ដោយ​ច្រៀង​បទ ស្នេហ៍​ក្រោម​ម្លប់ជ្រៃ​។ នាង​សម្រេចចិត្ត​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់ពី​ឆ្នាំ​២០០៥  មក​គឺ​ធ្វើជា​តារា​បង្ហាញ​ម៉ូដ​នាង​ដោយ​ចូល​ហាត់រៀន​ជាមួយ​លោក​ខេ​វិ​ន​នៅ​ស្ថានីយទូរទស្សន៍ CTN​។ ស្ថិតក្នុង​គ្រួសារ​មធ្យ​មនាង​មាន​បងប្អូន​ស្រី​២​នាក់ ក្នុងនោះ​រូបនាង​ជា​កូនពៅ​។

 

​តារា​បង្ហាញ​ម៉ូដ​ដែលមាន​រូប​សម្ផស្ស​ស្រស់​សោភា និង​ទេពកោសល្យ​បង្ហាញ​ម៉ូដ​យ៉ាង​ល្អ នាង​ធ្លាប់ជា​តួឯក​ក្នុង​រឿង ចន្ទ​ចាក​វេហាស៍ របស់​ផលិតកម្ម​វិស្ណុ​ភាពយន្ត ដែល​និពន្ធ និង​ដឹកនាំ​រឿង​ដោយ​លោក ជ័យ រិ​ទ្ធា​។​

 

​កញ្ញា​គឹម រ៉ូ​ហ្សា និយាយថា សាច់រឿង​ចន្ទ​ចាក​វេហាស៍​ឆ្លុះបញ្ចាំង​ពី​ជីវិត​ក្មេងស្រី​លក់​កាសែត ខាត់​ស្បែកជើង លក់​ផ្កា លក់​ប៉េងប៉ោង ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ និង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ រហូត​ក្លាយខ្លួនជា​និស្សិត​ពូកែ​។ កញ្ញា​រ៉ូ​ហ្សា និយាយថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​នាង​បាន​សម្តែង​ជា​តួឯកភាពយន្ត​ដូច្នេះ​នាង​បាន ខិតខំ​ប្រឹង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព​៕

522ecfa1-4724-40c1-92ab-04dbd9c128e5 b49eb1f3-4375-4bec-a54a-4bdbbb2bf9b6

 

Leave a Reply

(*) Required, Your email will not be published