អភិបាលខេត្ត​ព្រះសីហនុ មាន​ចំណាត់ការ​បែបណា​ចំពោះ​ការបាញ់បោះ​សេរី

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ស្នូរ​កាំភ្លើង​បាន​បន្លឺឡើង ក្នុង​ទំនាស់​មួយ ក្រោមរូបភាព​ម្ចាស់​ហាង​បាញ់​ការពារ និង​គំរាម​ភ្ញៀវ​ថា​អុកឡុក​ក្នុង​ហាង​នោះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​ជិត​១០​នាទី​យប់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៥ ក្នុង​ហាង​ផឹកស៊ី​មួយកន្លែង​យីហោ ហ្វ​រ័​យូ ក្រោយ​មន្ទីរពេទ្យបង្អែក ចំការចេក ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

 

​ប្រភពពី​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ផ្ទុះអាវុធ​នេះ ខណៈ​ភ្ញៀវ​មាន​គ្នា​៦-៧​នាក់ ចូល​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ នៅក្នុង​ហាង​មួយកន្លែង ក្រោយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ  ហើយ​បាន​បង្ក​ការអុកឡុក​ដោយ​ចង់​ឱប និង​រករឿង​ម្ចាស់​ហាង​ស្រី ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​ជា​ប្តី ឈ្មោះ តាំង ប៊ុនលី ជា​ទាហានជើងទឹក ផែ្ន​ក​ដឹកជញ្ជូន បាន​ទាញ​កាំភ្លើង K54 បាញ់​គំរាម​លើ​ឡើង​មួយ​គ្រាប់ បណ្តាល​ឲ្យ​ភ្ញៀវ​ដែល​បង្ក​ការអុកឡុក​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​។​

 

​ប្រជាពលរដ្ឋ បានស្នើ​សុំ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ចាត់វិធានការ​ចំពោះ​ជន​ទំនើង​មិន​ថា​ខ្មែរ ឬ​ជនបរទេស​ដែល​បាញ់បោះ​សេរី​កន្លងមក​៕

16-3-2015 (1) 16-3-2015 (2) 16-3-2015

 

Leave a Reply

(*) Required, Your email will not be published