ក្រោយពី​ត្រូវ​ព្រនង់​រិះគន់​សំពង ឌុ​ច លីដា បន្ថយ​ឈុត​ស្រើបស្រាល​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រិយមិត្ត​ចំពោះ​ឈុត​សិច​ស៊ី ស្រើបស្រាល ក្នុង​រឿង​“​ស្បែក​គង់​” នាពេល​កន្ល​ម​មក​នោះ តារា​សម្តែង​បែប​កូនកាត់​អឺរ៉ុប​កញ្ញា ឌុ​ច លីដា បាន​សម្តែង​អារម្មណ៍​ខ្លាចរអា និង​បដិសេធ​ចំពោះ​ឈុត​សិច​ស៊ី​បែបនេះ​បន្តទៀត​។ កញ្ញា លីដា បាន​និយាយថា ៖«​ចាំមើល​.. តើ លីដា ឈប់​ថត​ឈុត​ស្រើបស្រាល​ឡើង​កូដ ឬ​អត់​? ហើយ​ខ្ញុំ​ក៏​ចង់ដឹង​ដែរ​ថា តើ​មាន​នរណា​ខ្លះ​និយាយ​រិះគន់​ដល់​ខ្ញុំ​ទៀត​?»

 

​បើទោះបីជា​យ៉ាងណាក៏ដោយ ចាប់តាំងពី​រឿង “​ស្បែក​គង់​” ដែល​ចាក់​បញ្ចាំង​ជា​ផ្លូវការ គេ​សង្កេតឃើញថា តារា​សម្តែង ឌុ​ច លីដា កាន់​តែមាន​ប្រជាប្រិយ​ភាពខ្លាំង​មួយកម្រិត​ទៀត ជាពិសេស​នាង​បាន​ប្រែប្រួល​ប្លែក បន្ទាប់ពី​ឡើង​កូដ​ខ្លាំង​ទាំង​ការប្រើប្រាស់​សម្ភារៈ​ទំនើបៗ​ឡូយឆាយ​ជា​ពេល​មុខ​ឆ្ងាយ​ណាស់​។ ប៉ុន្តែ​បើទោះបីជា​នាង បោះបង់​ការថត​ឈុត​ស្រើបស្រាល ក៏​ទស្សនិកជន​សង្ឃឹមថា នាង​នៅតែ​អាច​រក្សា​ប្រជាប្រិយភាព​ដ៏​ល្បីល្បាញ​របស់​នាង ដូច​តារា​មួយចំនួន​ដដែល​។​

 

​កញ្ញា ឌុ​ច លីដា ទទួលស្គាល់ថា នាង​ឡើង​កូដ​ខ្លាំង​បែបនេះ ក្រោយ​ថត​ឈុត​ស្រើបស្រាល និង​ភាព​សិច​ស៊ី ហើយ​គ្រប់ៗ​គ្នា​តែងតែ​លើ​យក​ប្រធានបទ​នេះ មក​និយាយ​តៗ​គ្នា​ថា បើ​នាង​មិនបាន​ថត​ឈុត​សិច​ស៊ី និង​មិនអាច​ឡើង​កូដ​ឡើយ ត្រង់ចំណុច​នេះ​នាង​ហាក់ដូចជា​អន់ចិត្ត​បន្តិច ចំពោះ​ពាក្យរិះគន់​ខាងលើនេះ​។ ទោះបីជា​យ៉ាងណា កញ្ញា ឌុ​ច លីដា បានប្រកាស​ឲ្យ​ដឹងថា នាង​សូម​បដិសេធ​ថត​ឈុត​ឱបថើប លេច​លើ​លេច​ក្រោម​ទៀតហើយ ហើយក៏​មិន​ចង់​ល្បីឈ្មោះ ដោយសារតែ​ឈុត​អស់នេះ​ដែរ​៕

13-3-2015 13-3-2015 (1) 13-3-2015 (3) 13-3-2015 (5)

 

Leave a Reply

(*) Required, Your email will not be published