លេង​ហ្វេ​ស​ប៊ុ​កមាន​អត្ថប្រយោជន៍​អ្វីខ្លះ​?

, , Leave a comment

article-0-1332A201000005DC-173_634x418

​កន្លងមកនេះ​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​ក្នុងសង្គម​ដ៏​ល្បី​មួយ​ដែល​យើង​គ្រប់គ្នា​បាន​ស្គាល់​ថា ហ្វេ​ស​ប៊ុ​ក​ (facebook) គឺ​កំពុង​តែមាន​ឥទ្ធិពល​យ៉ាងខ្លាំង មកលើ​ជីវិត​ក្នុងសង្គម​មនុស្ស នាពេល​បច្ចុប្បន្ននេះ​។ ជាការ​ពិត​អ្វីៗ​ក៏ដោយ តែងតែមាន​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា តែ​អ្វីដែល​សំខាន់​នោះ​គឺ​អ្នក​ត្រូវ ចេះ​ប្រើ​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​អ្នកនឹង​ទទួល​បានតែ​ផលចំណេញ​ពី​វា​មិនខានឡើយ​។ ថ្ងៃនេះ​សារ​ព័ត​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​អត្ថប្រយោជន៍​ទាំង​៧​យ៉ាង នៃ​ការលេង​ហ្វេ​ស​ប៊ុ​ក ៖

 

១.​ធ្វើ​ឲ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ​
​ការបើក​ហ្វេ​ស​ប៊ុ​ក​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល និង​ជួយ​កាត់បន្ថយ​ស្ត្រេ​ស នេះ​បើតាម​ព័ស្តុតាង​ដែល​បាន​រកឃើញ​មកពី​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង ដោយ​ក្រុម​អ្នកជំនាញ នៃ​វិទ្យាស្ថាន ផ្នែក​បច្ចេកវិទ្យា នៃ​សកល​វិទ្យាល័យ មី​ឡែ​ន ( University of Milan)​។ ជាការ​ពិតណាស់ វា​ពិតជា​ជួយ​អ្នក​បាន​ប្រសិនបើ​អ្នក​មិន​លេង​វា​ច្រើនពេក​នោះទេ​។​

 

២.​ជួយ​ខាង​វិស័យ​ជំនួញ​
​មាន​មនុស្ស​ជាច្រើន​បាន​ប្រើ​ប្រព័ន្ធ​បណ្តាញ​មួយ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវមុខ​ជំនួញ​របស់​ពួកគេ​។ ហ្វេ​ស​ប៊ុ​ក​គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​ដែលមាន​លក្ខណៈ​ងាយស្រួល​មានតម្លៃ​ថោក និង​មាន​ប្រសិទ្ធិភាព​។​

 

៣.​ប​ងើ្ក​ន​នូវ​ភាព​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​
​ឆ្លងតាម​ករណី​នៃ​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​ដោយ​សកល​វិទ្យាល័យ ខ​ណែ​ល ( Cornell University) បាន​បង្ហាញថា អ្នក​ដែល​លេង​ហ្វេ​ស​ប៊ុ​ក ច្រើន​ជា​ប្រភេទ​ក្រុមមនុស្ស​ដែលមាន​ការជឿជាក់​លើ​ខ្លួនឯង​ខ្ពស់​។ នេះ​ក៏​ដោយសារតែ​មនុស្ស​រាល់​គ្នា ដែល​លេង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ធ្វើការ​ផុស​នូវ​ចំណុច​ល្អៗ និង​ស្នាដៃ​របស់ខ្លួន​នៅលើ​វ៉ាល់ និង​ប្រូ​ហ្វា​ល់​របស់​ខ្លួនឯង ដើម្បី​ចែករំលែក​ជាមួយនឹង​មិត្តភក្តិ ឬ​មនុស្ស​ដទៃទៀត​នៅក្នុង​សង្គម​។​

 

៤.​បង្កើន​តម្លៃ​ភាគហ៊ុន​
​សម្រាប់​អ្នក​ដែល​បានធ្វើ​ជំនួញ​ខ្នាត​ធំ​រួចមកហើយ​នោះ​ការប្រើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដ៏​សកម្ម​មួយ គឺ​នឹង​អាចជួយ​បង្កើន​នូវ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ឲ្យ​មានការ​កើនឡើង​។ មនុស្ស​រាល់គ្នា​នឹង​ចាប់ផ្តើម​ស្គាល់ និង​ចែករំលែក​នូវ​បទពិសោធន៍​ផ្សេងៗ​ពី​ចំណុច​ល្អ​របស់​ក្រុមហ៊ុន​អ្នក​ទៅកាន់​មនុស្ស​ផ្សេងៗ​ទៀត​។​

 

៥.​បង្កើន​ផលិតផល​ការងារ​
​តាម​ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​សកលវិទ្យា​ល័យ មេ​ប៊​ន ( Melbourne University)  បាន​អះអាងថា និ​យោ​ជិ​ក​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​លេង​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​១០​នាទី ខណៈពេល​កំពុងធ្វើការ គឺ​នឹង​អាច​បង្កើន​នូវ​លទ្ធផល​ការងារ​ល្អៗ សម្រាប់​ពួកគេ​បាន​។​

 

៦.​ជួយ​ឲ្យ​ក្មេងៗ​រៀន​បានល្អ​
​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ផ្សេងទៀត ពី​ក្រុម​អ្នកជំនាញ​ដែល​មកពី​សកល​វិទ្យាល័យ អា​ប៊ី​លេ​ណេ គ្រី​ស្ទា​ន (Abilene Christian University) បាន​និយាយថា​សិស្ស​មួយចំនួន​ដែល​មិនមាន​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ គឺ​ហាក់​នឹង​មិនសូវ​យកចិត្តទុកដាក់​នឹង​ការរៀនសូត្រ ឬ​មិនសូវ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​សិក្សា​នោះទេ​។​

 

៧.​ជួយ​ឲ្យ​អ្នកបង្កើត​មិត្ត​ថ្មី និង​ស្វែងរក​មិត្ត​ចាស់​
​អត្ថប្រយោជន៍​ចុងក្រោយ​នៃ ការប្រើ​បណ្តាញ​ទំនាក់ទំនង ក្នុងសង្គម​មួយ​នេះ នោះ​គឺ​អ្នកនឹង​អាច​ស្គាល់ នូវ​មនុស្ស​ជាច្រើន មិន​ថា​នៅ​ជិត ឬ នៅ​ឆ្ងាញ​នោះឡើយ​។​លើសពីនេះទៅទៀត​វា​អាច​នឹង​ផ្តល់ឱកាស​ឲ្យ​អ្នក​ជួបនឹង​មិត្តភក្តិ​ចាស់ៗ ដែល​អ្នក​ខាន​ជួបគ្នា​យូរ​មកហើយ​ថែម​ទៀតផង​៕

 

Leave a Reply

(*) Required, Your email will not be published