ពត់​ពែន​ខ្លួន​ឲ្យ​យឺត​សរសៃរ​សិន​មុននឹង​ចាប់ផ្តើម​ធ្វើការ​ហាត់ប្រាណ​

, , Leave a comment

08-1-2015 (1)

​តាម​ការសិក្សា​បាន​បង្ហាញថា កង្វះខាត​ការធ្វើ​លំ​ហាត់ប្រាណ​បណ្តាល​ឲ្យ​មាន​ចំនួន​អ្នកស្លាប់​ជាច្រើន ដូចជា​ករណី​នៃ​ការជក់បារី​ដែរ​នាពេល​បច្ចុប្បន្ន​នៅ​ជុំវិញ​ពិភពលោក​។ ការបង្កើត​នូវ​កម្មវិធី​ស្តីពី Olympic Sprinters ពិតជា​នាំ​សំណាង​ដល់​វគ្គ​ហ្វឹកហ្វឺន​មួយ ដោយ​ធ្វើ​ឲ្យ​ជើង និង​ពោះ​របស់​អ្នកចូលរួម​កម្មវិធី​នោះ​មាន​ភាពយឺត​តាមរយៈ​ពេល និង​ប្រភេទ​នៃ​ការពត់ពែន​រាងកាយ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​ព្រោះ​មិន ដូច្នេះ​ទេវា​អាចធ្វើ​គ្រេច​ឆ្អឹង ឬ​សរសៃរ​ត្រង់​កន្លែង​ណាមួយ បើ​មិន​ប្រុងប្រយ័ត្ន​ទេនោះ​។​

 

​មួយ​ម៉ោង​ក្រោយមក ពួកគេ​ក៏​បញ្ចប់​វា​ហើយ​ប្រសិនបើ​អ្នក​បន្ត​ពត់​ពែន​ខ្លួន​ដល់​កម្រិត​មួយ​ដែល​អ្នក​អាចធ្វើ​បានរួម​ទាំង​រត់​បាន​១០០​ម៉ែត្រ​រយៈពេល តិចជាង​១០​វិនាទី​នោះ អ្នក​ត្រូវ​ប្រាកដថា សាច់ដុំ​របស់​អ្នក​ល្អ​ហើយ​អាច​ទ្រទ្រង់​នូវ​ស្ថានភាព​បែបនេះ​រួច​ផងដែរ​។ ប៉ុន្តែ​មានតែ​អ្នក​អត្តពលកម្ម​ដ៏​ល្អ​បំផុត​លើ​លោក​ទើប​អាចធ្វើ​បាន ព្រោះ​អ្នក​គ្រាន់តែ​ធ្វើបែបនេះ ដើម្បី​រត់​ហាត់ប្រាណ​កម្សាន្ត​ឲ្យ​បានល្អ​ប៉ុណ្ណោះ​។ គួរ​បន្ថែមទៀតថា ការពត់ពែន​សាច់ដុំ​ជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​ចៀសវាង​ការឈឺចាប់​នៅ​ថ្ងៃ​បន្ទាប់ពី​ការហាត់​ប្រាណ និង​ដើម្បី​កុំ​ឲ្យ​មាន​របួស​ផងដែរ​។ អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថា​គ្រាន់បើ​បន្ទាប់ពី​ពត់​ពែន​រាងកាយ​រួច​។ បញ្ហា​នៅត្រង់ថា​អ្នក​ហាត់ប្រាណ​ទាំងឡាយ​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​នឹង រឿងនេះ​ទេ​គួរបញ្ជាក់​ថា​នៅ​ប្រទេស​អូស្ត្រាលី​ពួកគេ​តែងតែ​ធ្វើបែបនេះ មុនពេល​ចាប់​ផ្តើមធ្វើ​លំ​ហាត់ប្រាណ​។​

08-1-2015 (2)

​មាន​បញ្ហា​២​ខុសគ្នា​ត្រង់​ថា​ទី​១-​គឺ​ភាព​ឈឺ​ចុកចាប់​ដោយសារ​ការ​រអិល ចូល​សាច់ដុំ​១​ថ្ងៃ​ឬ​២​ថ្ងៃ​បន្ទាប់ពី​ហាត់ប្រាណ​វា​នឹង​កើត​ឡើងជា​រៀង រាល់ពេល​ហាត់ប្រាណ​ប្រសិនបើ​អ្នក​មិនបាន​ធ្វើ​ឲ្យ​សាច់ដុំ និង​សរសៃរ​យឺត​ជាមុន​ទេនោះ​។ ជាធម្មតា​ការហាត់​ប្រាណ​លើកដំបូង​បន្ទាប់​ពីមួយ​សប្តាហ៍​ឬ​មួយខែ​នឹងធ្វើ ឲ្យ​សាច់ដុំ​កន្ត្រាក់​ដែល​វា​មានការ​កាត់បន្ថយ​នូវ​ឈាម​ហូរ​ចូល​សាច់ដុំ និង​ជា​លទ្ធផល​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​។​

 

​ម្យ៉ាងវិញទៀត​អ្នក​ដែល​ពត់​ពែន​ខ្លួន​មុន​ហាត់ប្រាណ​ទទួល​ការឈឺចាប់​ត្រឹម ២៤​ភាគរយ​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​អ្នកធ្វើការ​ហាត់ប្រាណ​ដោយផ្ទាល់​គ្មាន ការពត់ពែន​មុន​ទទួល​ការឈឺចាប់​ដល់​ទៅ​៣២​ភាគរយ​ឯណោះ​៕

  08-1-2015

 

Leave a Reply

(*) Required, Your email will not be published