បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ព្រោះតែ​ភាព​ប្រច័ណ្ឌ​

, , Leave a comment

12-3-2015

ខេត្តកណ្ដាល : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជន​នោះ​បានធ្វើ​សកម្មភាព​វាយ​ធ្វើបាប​ទៅលើ​ស្ត្រី​ជា​អតីត​ប្រពន្ធ​បណ្តាល​ឲ្យ​ដួលសន្លប់​នៅនឹងកន្លែង​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍​រលំ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ធូ សុខ​គឿន ឣា​យុ ២៥​ឆ្នាំ នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈួន ស្រី​ណុ​ច ឣា​យុ​២៥​ឆ្នាំ មានមុខ​របរ ជាជាង​អ៊ុតសក់ រស់នៅ​ភូមិ​ស្ពាន​ថ្មី ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល​។ ដោយសារតែ​ចិត្ត​ប្រច័ណ្ឌ​នឹង​អតីត​ប្រពន្ធ​ជនសង្ស័យ​ក៏​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួលសន្លប់​នៅនឹងកន្លែង ព្រមទាំង​និយាយ​ឌឺដង​ទៀតថា ចង់ទៅ​ប្តឹង ក៏​ទៅ​ប្តឹងទៅ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនដៃដល់ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published