«​ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន​» ធ្វើ​ឲ្យ​ដែនដី​កម្ពុជា បាន​ក្លាយជា​កន្លែង​ចាក់សំរាម​ដែលជា​សារធាតុ​កខ្វក់ ព្រោះ​មន្ត្រី​អសមត្ថភាព គ្មាន​មនសិការ​ជាតិ​

, , Leave a comment

​ខេត្តសៀមរាប : រឿង​ដ៏​អាម៉ាស​មួយ​បាន​កើតឡើង​ក្នុង​ដែល​ដី​សុវណ្ណ​ភូមិ ខណៈដែល​ជីធម្មជាតិ​ប្រមាណ​៣០​តោន ហើយ​ក្លាយជា​កន្ទុយបារី​មាន​ក្លិន​កខ្វក់​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​ទៅវិញ ក្រោម​ការដឹកជញ្ជូនរ​បស់​ក្រុមហ៊ុន ប៉ែន​លឹម ត្រេ​ឌី​ង គ្រុប ដែល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាត់​តាម​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវ​លាក់ទុក​២០​តោន​នៅ​តំបន់​ព្រៃ​ស្អា​ក ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​២០​តោន ហើយ​មក​ដាក់​សៀមរាប​១០​តោន​ទៀត​ដែល​ស្ថិត​ក្នុងភូមិ​ត្រាំ​នាគ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ម្ដុំ​ជិត​វត្ដ ត្រាំ​នាគ​នេះ​តែម្ដង​។​

 

​យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា កាកសំណល់​កន្ទុយបារី​ទាំងនេះ វា​មាន​ជាតិ​អ្វី ហើយ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ក្នុង​កម្រិតណា​ទេ​។ លទ្ធផល​នឹង​បង្ហាញ​ក្រោយ​មន្ទីរជំនាញ​យក​កាកសំណល់​កន្ទុយបារី​នោះ​ទៅពិនិត្យ​។​

 

​ចំណែក លោក ភួង លី​ណា ប្រធាន មន្ទីរ​បរិស្ថាន​ខេត្ដ​សៀមរាប​មានប្រសាសន៍ថា ជី​កាកសំណល់​នេះ​មាន​ក្លិន​មិនល្អ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​ទៅលើ​គុណភាព​ទឹក ដីធ្លី និង​ខ្យល់​ផង ដែរ ដែល​លោក​យល់ថា ជា​កាកសំណល់ ។ លោក​បាន​បន្ដថា កាកសំណល់​ជី​កសិកម្ម នេះ​មិន​ធ្លាប់មាន​ផលិត​នៅ​ប្រទេស​កម្ពុជា​នោះទេ ។ លោក​យ​បាន​បន្ថែមថា កាក សំណល់​ទាំងនេះ​នឹង​យកទៅ​ចោល​នៅ ទីលាន​ចាក់សំរាម​បន្ទាប់ពី​រកឃើញ​ពី​សារធាតុ​ពិតប្រាកដ ។​

 

​ទោះយ៉ាងណា​តាម​ការពិនិត្យ​នៅ ជាប់​ការុង​កន្ទុយបារី​នោះ​មាន​អក្សរ​បរ ទេស​ពីរ​ភាសា​គឺ​ភាសា​អង់គ្លេស និង ភាសា​រុស្ស៊ី​ដែល​បង្ហាញថា​ជី​ក្លែងក្លាយ នោះ​ផលិត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ ក្រុមហ៊ុន LVIV Tobacco Factory ហើយ​នាំចូល ដោយ​ក្រុមហ៊ុន​ប៉ែន​លឹម ត្រេ​ឌី​ង​យីហោ​នោះ​ក៏មាន​កិច្ចសន្យា​ជា មួយ​គ្នា​ចាប់ពី ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៤ មកម្ល៉េះ ។​

 

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​១០ ខែមីនា ឲ្យ​ដឹងថា ក្រសួងកសិកម្ម​បាន​និរាករណ៍ លិខិតអនុញ្ញាត​នាំចូល​នាំចេញ​ជី​កសិកម្ម របស់​ក្រុមហ៊ុន​ប៉ែន លឹម ត្រេ​ឌី​ង​គ្រុប ដែល​ក្រសួង​ធ្លាប់​ផ្ដល់​ឲ្យ​កន្លងមក​ចាប់ពី​ថ្ងៃនេះ​តទៅ ។ សេចក្ដីប្រកាស​ព័ត៌មាន​បាន​បន្ដថា មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ដ ត្រូវ​សហការគ្នា​ធ្វើការ​ប្រមូល​ទំនិញ ដែលមាន​កន្ទុយបារី​ទាំងនោះ​ទៅគ្រប់​គ្រង​តាម​នីតិវិធី និង​ត្រូវ​រាយការណ៍​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាបន្ទាន់​អំពី​វឌ្ឍនភាព​នៃ​ការងារ​ខាងលើ​។​

 

​តាម​អ្វីដែល​ក្រសួងកសិកម្ម​បានប្រកាស​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញថា ក្រសួង គឺជា​អ្នក អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ប៉ែន លឹម នាំ​ជី​កសិកម្ម​ចូល​។ ប៉ុន្ដែ​មិនបាន​ពិនិត្យ​ជាក់ស្ដែង ទើប​ជី​នោះ​ក្លាយទៅជា​កន្ទុយបារី ។ តើ​មាន​ករណីបែបនេះ​ប៉ុន្មាន​ទៀត ក្រោម​ការធ្វេសប្រហែស​ឬ​ពុករលួយ​នោះ​។​

 

​គួរ​រម្លឹក​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​មាន​ករណី​នាំចូល​កាកសំណល់​ជាតិ ពុល​ចាក់ចោល​នៅ​ក្រុងព្រះសីហនុ និង​ជាមួយគ្នានេះដែរ​ក៏មាន​ក្រុមហ៊ុន​នាំ​គ្រឿង​អេឡិចត្រូនិក​យកមក​ចាក់ចោល​នៅ​ខេត្ដ​ត្បូងឃ្មុំ​ដែរ​។ ឥឡូវនេះ​ទៀត​មាន​គេ នាំចូល​កន្ទុយបារី​ដែល​គេ​អះអាងថា ជា​ជី​កសិកម្ម ៕

 11-3-2015 (3) 11-3-2015 (2)

11-3-2015 (1)

 

Leave a Reply

(*) Required, Your email will not be published