ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​របស់​ក្រុមហ៊ុន​អូ​តែ​ល​សុខា​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាកសព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​របស់​ក្រុមហ៊ុន​អូ​តែ​ល​សុខា​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ក្រុមទី​១០ ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​សារព័ត៌មាន កំណើត​ថ្មី ដឹងថា ជនរងគ្រោះ​មានឈ្មោះ ណូ​ត ប៊ុន​ធាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​កាន់​ឃ្លាំង មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ពោធិ៍ ឃុំ​ក្របី​រៀល ស្រុក​ពួក ខេត្តសៀមរាប​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ស្វែងរក​សាច់ញាតិ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

11-3-2015 (2)

11-3-2015 11-3-2015 (1)

 

Leave a Reply

(*) Required, Your email will not be published