វិធី​ធ្វើ​ទឹក​សណ្ដែក​

, , Leave a comment

​ទឹកស​ណ្តែ​កស ឬ​ខៀវ​សុទ្ធ​តែមាន​វីតាមីន និង​មាន​ប្រយោជន៍​ច្រើន​សម្រាប់ រាងកាយ និង​ស​ម្ភ​ស្ស​។ ទឹក​សណ្តែក​នេះ​ងាយ​នឹងធ្វើ តោះ​…! សាកល្បង​ធ្វើ​ញ៉ាំ​ទាំងអស់គ្នា​

 

​គ្រឿងផ្សំ​៖
-​សណ្តែកសៀង​១​គីឡូ​
-​ទឹក​១០​លីត្រ​
-​ស្ករ​១​គីឡូ​
-​អំបិល​១​ស្លាបព្រា​កាហ្វេ​

 

​របៀប​ធ្វើ​៖
​យក​សណ្តែកសៀង​១​គីឡូ ត្រាំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ចំនួន​បី​ម៉ោង រួចហើយ យក​សម្បក​ចេញ​លាង​សម្រស់​ឲ្យ​បាន​ស្អាត យក​សណ្តែកសៀង​ដាក់​កិន​ជាមួយ​ទឹក​៣​លីត្រ រួចហើយ​ច្រោះ​ច្របាច់​យក​កាក​ចេញ​យកតែ​ទឹក​សណ្តែក​សុទ្ធ​យក​ទឹក​៧​លីត្រ​ទៀត​មក​ថែម​ជាមួយនឹង​ទឹក​សណ្តែក​សុទ្ធ ហើយ​ដាំ​ឲ្យ​ពុះ​
​ដាក់​ស្ករ និង​អំបិល​ចូល​កូរ​ឲ្យ​ពុះ​សព្វ​

 

​សម្គាល់​៖
+​ពិសា​ក្តៅៗ​ក៏បាន ត្រជាក់​ក៏បាន តាម​ចំណូលចិត្ត​
+​បើ​ចង់​ខាប់ កាត់បន្ថយ​ចំនួន​ទឹក​
+​បើ​មិន​ចូលចិត្ត រសជាតិ​ផ្អែម​ខ្លាំង សូម​កាត់បន្ថយ​ចំនួន​ស្ករ​
ដើម្បី​ធ្វើ​ទឹក​សណ្តែក​ឲ្យ​ចេញ​ពណ៌​បៃតង គេ​ត្រូវ​បុក​ស្លឹក​តើយ ពូត​យក​ទឹក ទៅ​ដាក់​លាយ​ជាមួយ​ទឹក​សណ្តែក ហើយ​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ស្ករ​អំបិល​

cf9ee36e milk-and-soybeans

 

Leave a Reply

(*) Required, Your email will not be published