អ្នកគ្រូ​ម្នាក់​រួមភេទ​ជាមួយ​សិស្ស​ប្រុស ព្រោះតែ​ងប់​ង​ល់​នឹង​តណ្ហា​

, , Leave a comment

Screenshot 2015-03-11 10.03.57

សហរដ្ឋអាមេរិក : ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​របស់​អង់គ្លេស​ឈ្មោះ ដាយ​លី​ម៉ែ​ល បាន​រាយការណ៍​មក​ថា ៖ «​អតីត​អ្នកគ្រូ​បង្រៀន​ផ្នែក​អត្តពលកម្ម​ម្នាក់​ត្រូវបាន​ចោទប្រកាន់ថា បាន​រួមរ័ក​ផ្លូវភេទ​ជាច្រើនលើក​ជាមួយ​កូនសិស្ស​ប្រុស​ម្នាក់​»​។ អ្នកគ្រូ​នោះ​ឈ្មោះ Megan Mahoney អាយុ ២៤​ឆ្នាំ នឹងត្រូវ​ប្រឈមមុខ​លក្ខ​ខ័​ណ្ឌ​ចំនួន​៣០​យោងទៅតាម​ច្បាប់ បន្ទាប់ពី​នាង​ត្រូវបាន​ចាប់ខ្លួន ចំពោះ​ទង្វើ​រួមភេទ​ដែល​បានកើត​ឡើង​អស់​រយៈពេល​បី​ខែ​។ អាជ្ញាធរ បាន​និយាយថា អ្នកគ្រូ Megan Manhoney រូបនេះ​បង្រៀន​ផ្នែក​អត្តពលកម្ម​នៅ​សាលា Moore Catholic High ដែល​ស្ថិតនៅលើ​កោះ Staten Island បានរួម​រ័ក្ស​ផ្លូវភេទ​ជាមួយ​សិស្ស​ប្រុស​អាយុ​១៦​ឆ្នាំ ជាច្រើនលើក​នៅក្នុង​សាលារៀន​។​

 

​អ្នកគ្រូ​ន​នោះ​ត្រូវបាន​ចាប់ខ្លួន​ដោយយោង​តាមច្បាប់​ឧក្រិដ្ឋ​នៃ​ការ​រួមភេទ​មានន័យថា ការរួម​ភេទ​តាម​មាត់​ឲ្យ​គ្នា​ទៅវិញទៅមក​គឺជា​បទឧក្រិដ្ឋ​។ គេហទំព័រ​នេះ​ដដែល​បាន​បាន​រាយការណ៍​បន្តទៀត​ថា នាង Manhoney មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឥរិយាបទ​រួមភេទ​មិន​សមរម្យ​ជាមួយ​សិស្ស​ប្រុស យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នកគ្រូ​អាយុ​២៤​ឆ្នាំ រូបនោះ​ក៏​ជា​គ្រូបង្វឹក​ក្រុម​បាល់បោះ​នារី​តាម​សាលា​ផងដែរ បាន​លាលែង​ចេញពី​សាលា​ពី​ខែមករា បន្ទាប់ពី​នាង​ត្រូវបាន​គេ​ឃើញ​កំពុង​ប្រព្រឹត្ត​ការរួម​ភេទ​ជាមួយ​ក្មេងប្រុស​។​

 

​ការស៊ើបអង្កេត NYPD បាន​រកឃើញថា មានការ​ប៉ះទង្គិច​គ្នា​មួយចំនួន​បានកើត​ឡើង​នៅក្នុង​សាលា ។ នាង Mahoney អាច​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ យោងតាម​បទចោទប្រកាន់​នីមួយៗ ប៉ុន្តែ​នាង​ត្រូវបាន​ដោះ​លេងៗ​នៅក្រៅ​ឃុំ​ដោយ​ការបង់ប្រាក់​ធានា​៕

 

 

Leave a Reply

(*) Required, Your email will not be published