រូបភាព​អាក្រាតកាយ​របស់​នាង Lady Gaga (​វីដេអូ​)

, , Leave a comment

រូបភាព​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ពី​រូបអាក្រាត​កាយ​របស់​នា​ង Lady Gaga ដែល​មិន​បានធ្វើ​ឲ្យ​ប្រិយមិត្ត​ចង់​មើល​នោះបាន​លេចចេញ​តាម Online​។ តារាចម្រៀង​រូបនេះ​បានចេញ​ផ្សាយ​អាល់​ប៊ុ​ម​ចម្រៀង​របស់​នាង ដែលមាន​ចំណងជើង​ថា “Do What You Want” ជាមួយ​លោក R Kelly កាលពី​ឆ្នាំទៅ​មិញ ហើយ​អ្នក​ទាំងពីរ​បាន​សម្តែង​ចេញ​នូវ​រូបភាព​យ៉ាង​ព្រហើន​ស្រើបស្រាល អំឡុងពេល​បង្ហាញខ្លួន​ក្នុង​ពិធី​ពានរង្វាន់ American Music Award​។​

 

​ប៉ុន្តែ​កាលពី​ខែមករា​តារាចម្រៀង​បទ “Poker Face” បាន​ចេញទៅ​ជួប​ប្រិយមិត្ត​សុំទោស ចំពោះ​ការពន្យារ​ពេលចេញ​វីដេអូ ដោយ​ទទូចថា នាង​មិន​ពេញចិត្ត​ជាមួយ​ចំពោះ​ការថត​នោះទេ ពីព្រោះ គេ​ផ្តល់​ពេល​ឲ្យ​នាង តែមួយ​សប្ដាហ៍​សម្រាប់​ការថត​នោះ​។ នាង  Lady Gaga បាន​បន្ថែមថា​៦​ខែ​ក្រោយមក​រូបភាព​ដែល​ចេញពី​វីដេអូ យ៉ាងច្បាស់​ក្រ​ឡែក​បានបង្ហាញ​នៅក្នុង​វិ​ប​សាយ​កម្សាន្ត​របស់ TMZ ទៅវិញ​។ នៅក្នុង​ឃ្លី​ប​វីដេអូ​មួយ​នាង Lady Gaga សម្តែង​ជា​តួ​អ្នកជំងឺ​ដេក​ស្រាត​ដោយមាន​ក្រណាត់​ពណ៌​ស​គ្របពីលើ​រាងកាយ​នៅលើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​មួយ​ជាមួយ​លោក Kelly ដែល​ឈរ​ក្បែរ​នោះ​ដើរតួ​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​។​

 

​គ្រូពេទ្យ​បាន​យកដៃ​លូ​ក្នុង​ក្រណាត់​ពណ៌​សរាវ​លើ​រាងកាយ​របស់​នាង Lady Gaga ធ្វើ​ឲ្យ​នាង​ថ្ងូរ​រហឹម ហើយ​រមូល​ខ្លួន​ហាក់ដូចជា​កំពុង​រាវ​កកាយ​លើ​ប្រដាប់ភេទ​របស់​នាង​។ នៅក្នុង​ឈុត​មួយទៀត​នាង Lady Gaga បាន​រមៀល​ខ្លួន​លើ​កម្រាល​ឥដ្ឋ​ដោយ​ខ្លួន​ស្រាត​ននលគក ហើយ​ដែល​រួប​ភាព​នេះ​មាន​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី បង្ហាញ​ឲ្យ​ឃើញ​នាង​យកដៃ​ក្តោប​សុដន់ ហើយ​ឱប​ចំកោង​ខ្នង​នៅលើ​កម្រាល​ឥដ្ឋ​។ រូបភាព​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ជា​រូបភាព​មួយ​បង្ហាញ​ពី​ភាព​ស្រើបស្រាល​តណ្ហា​។ រូបភាព​នេះ​ត្រូវបាន​ដឹកនាំ​ថត​ដោយ​លោក Terry Richardson និង​ជា​ប្រធានបទ​នៃ​ការចោទប្រកាន់​ពីបទ​យាយី​ផ្លូវភេទ​៕

lady-gaga lady-gaga1

 

Leave a Reply

(*) Required, Your email will not be published