ឥទ្ធិពល​ស្នេហ៍ កែប្រែ​យុវ​វជន​ម្នាក់​ក្លាយ​បិសាច​តណ្ហា រំលោភ​បងជីដូនមួយ​រហូត​ក្លាយជា​អ្នកទោស​

, , Leave a comment

10-3-2014

​រាជធានី​ភ្នំពេញ : យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​កំបូល ធ្វើ​ការចាប់​ឃាត់ខ្លួន ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​នៅផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​កំបូល​បាន​ឲ្យ​កំណើត​ថ្មី​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ យ៉យ វណ្ណា ហៅ​ពេជ្រ អាយុ​១៦​ឆ្នាំ  រស់នៅក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​នារី​រងគ្រោះ អាយុ​១៧​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ​មួយថ្ងៃ គឺ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ នារី​រងគ្រោះ​បាន​ទៅ​មើល​ជីដូន​ឈឺ​នៅផ្ទះ​កើតហេតុ​ខាងលើ ហើយ​ក្រោយពី​ជជែក​លេង​ជា​លក្ខណៈ​ក្រុមគ្រួសារ​រួចមក នារី​រងគ្រោះ បាន​ទៅ​ដេក​នៅក្នុង​បន្ទប់​ប្អូនស្រី​ជនសង្ស័យ​។ លុះ​យប់​ជ្រៅ​បន្តិច​ដោយមាន​ឱកាសល្អ ជនសង្ស័យ​បាន​ទៅ​ចូល​បន្ទប់ ប្អូនស្រី ដែល​នារី​រងគ្រោះ​កំពុង​ដេក​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​។​
​ក្រោយ​កើតហេតុ លុះ​ព្រឹក​ឡើង​នារី​រងគ្រោះ មិន​មាត់​មិន​ស្តី បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​ទម្លាយ​ប្រាប់​ឪពុកម្តាយ ដឹង​សព្វគ្រប់ ទៅ​ឪពុកម្តាយ​។ ភ្លាមៗ​នោះ​ឪពុកម្តាយ​នារី​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​កំបូល ដើម្បី​ជួយ​អន្តរាគមន៍ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published