​កាំភ្លើង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្វាយ សុធី ដើរតួរ​ជា​ចៅក្រម​កាត់ក្តី​ភាគី​ស្រី​ស្លាប់ និង​ខាង​ប្រុស​ជាប់គុក​(វីដេអូ)

, , Leave a comment

​ខេត្តស្ទឹងត្រែង : អំពើ​ឃាតកម្ម​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ខណៈដែល​អតីត​ប្តី​សុំ​រស់នៅ​ជាមួយគ្នា​វិញ តែ​ប្រពន្ធ​មិន​ព្រម​បន្ទាប់ពី​បែក​គ្នា​១​ឆ្នាំ បណ្តាល​ឲ្យ​ប្តី​ខឹង ក៏​ទាញ​កាំភ្លើង​បាញ់​ស្ត្រី​រងគ្រោះ​៣​គ្រាប់ ស្លាប់​នៅក្នុង​ផ្សារ​ស្ទឹងត្រែង ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០១៥ នៅក្នុង​ចំការ​ស្វាយចន្ទី ចម្ងាយ​ជាង​១០០០​ម៉ែត្រ​ពី​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្ត​រតនគីរី​។​

 

​ប្រភពពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្តី​កំណាច​ដែលជា​បាញ់សម្លាប់​ប្រពន្ធ មានឈ្មោះ តូ មី​ស៊ែ​ល អាយុ​២៦​ឆ្នាំ ជា​អង្គរក្ស និង​ជា​អ្នកបើករថយន្ត​ឲ្យ​លោក ស្វាយ សុធី ជា​អ្នកធំ​។ ចំណែក​ស្ត្រីជន​រងគ្រោះ​មានឈ្មោះ រស្មី ស្រី​ខួច អាយុ​២២​ឆ្នាំ មានកូន​ស្រី​ម្នាក់ មុខរបរ​លក់​ខោអាវ​ក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​ព្រីង សង្កាត់​-​ក្រុង ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។​

 

​ក្រោយពី​ឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ជា​អង្គរក្ស និង​ជា​សាច់ញាតិ​អ្នកធំ​ឈ្មោះ ស្វាយ សុធី រឿងហេតុ​ដែល បាញ់សម្លាប់​អតីត​ប្រពន្ធ ព្រោះតែ​សុំ​ផ្សះផ្សារ​ជានា និង​នាង​វិញ តែ​ប្រពន្ធ​មិន​ព្រម​។ ចំពោះ​កាំភ្លើង​ដែល​បាញ់​នោះ មិនមែនជា​របស់ខ្លួន​ទេ គឺជា​កាំភ្លើង​លោក ស្វាយ សុធី ។ យោងតាម​ប័ណ្ណ​សម្គាល់​អាវុធខ្លី​ផ្ទាល់ខ្លួន​របស់​ឧ​ត្ត​ម​សេនីយ​ត្រី ស្វាយ សុធី បាន​បង្ហាញថា ឧ​ត្ត​ម​សេនីយ៍​ត្រី ស្វាយ សុធី មាន​ឆ្នាំ​កំណើត ១៩៥៩ មាន​អត្តលេខ 011339 ហើយ​កាត​នោះ​ចុះហត្ថលេខា​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ចៅ ភិ​រុណ ដោយមាន​សុពលភាព​ដល់​ថ្ងៃទី​១១ ខែ​៤ ឆ្នាំ​២០១៥​។​

 

​បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​អាជីវក​លក់ដូ​នៅ​ជិត​នោះបាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​បាត់ទៅហើយ​៕

 

 

 

 

09-3-2015 09-3-2015 (1)

 

Leave a Reply

(*) Required, Your email will not be published