ស្ត្រី​ដែល​ត្រូវ​ជន​ដៃ​ជះ​ទឹក​អាស៊ីត ក្នុង​ជម្លោះ​ស្នេហា​ត្រីកោណ បាន​ក្លាយជា​ចំណុចរសើប​សម្រាប់​អ្នកលេង​បណ្តាញ​សង្គម​

, , Leave a comment

​រាជធានី​ភ្នំពេញ :  រូបភាព​មួយ​សន្លឹក​របស់​នារីរ​ង​គ្រោះ ដែល​ត្រូវ​ស្ត្រី​ដៃដល់​ម្នាក់​ជះ​ទឹក​អាស៊ីដ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ នោះ បាន​ក្លាយជា​ប្រធានបទ​សោកសង្រេង​មួយ ខណៈ​រូបនាង​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​យកមក​បង្ហោះ ធ្វើ​ឲ្យ​អ្នក​ដែល​លេង​បណ្តាញ​សង្គម​មួយ​នេះ រន្ធត់ចិត្ត​ជាខ្លាំង​។​

 

​គួរ​រម្លឹក​ដែរ​ថា នារី​សន្តិសុខ នៅ​រោងចក្រ​ស៊ិន​តា​យ​ឈ្មោះ មាស វ​ន្នី ដែល​រង​ការ​ជះ​ទឹក​អាស៊ីត កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥​នោះ ស្ថិតក្រោម​ការសង្គ្រោះ​បន្ទាន់​នៅឡើយ ដោយ​ស្ថានភាព​របួស​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​គួរ​ឲ្យ​អាណិតអាសូរ ចំពោះ​រូបរាង​របស់​រូបនាង​។ នារី​រងគ្រោះ​មាន​អាការ​:​ប្រែប្រួល​កាន់តែខ្លាំង ដោយ​មុខ​ឡើង​ខ្មៅ​ពេញ​ទាំងអស់ ហើយ​ភ្នែក​ទាំង​២ អាច​នឹង​ពិការ​ថែម​ទៀតផង​។ ដោយឡែក​ស្ត្រី​ជា​ជនសង្ស័យ​ជះ​ទឹក​អាស៊ីត​កំពុងស្ថិត​ក្រោម​កា​រ​ឃុំខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅឡើយ ហើយនឹង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៥​នេះ​។​

 

​មូល​ហេតុដែល​បណ្ដាល​ឲ្យ​នារី​រងគ្រោះ ក្លាយជា​បែបនេះ ដោយសារតែ​ស្នេហា​ត្រីកោណ ទើប​បណ្ដាល​ឲ្យ​ស្ត្រី​ដៃដល់​ម្នាក់​ឈ្មោះ ស្រឿ​ន នា​ន់ ជា​កម្មការិនី​រោងចក្រ​រោងចក្រ​ខាងលើ​ដូចគ្នា លែង​បានគិត​ឃើញ​អ្វី​ល្អ​អាក្រក់ មោហ៍បាំង​កំហឹង​ចូល​ពេញ​ខ្លួន រហូត​ឈានដល់​ប្រព្រឹត្តិ​អំពើ​ឆោតល្ងង់​បែបនេះ​៕

09-3-2015

 

Leave a Reply

(*) Required, Your email will not be published