ប្រហុក​អំពិល​ទុំ​

, , Leave a comment

​គ្រឿងផ្សំ​៖ សាច់ជ្រូក​ចិញ្ច្រាំ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ទុំ ប្រហុក អំពិល​ទុំ ស្ករត្នោត ខ្លាញ់ជ្រូក ពងមាន់​១
​របៀប​ធ្វើ​៖


១- លីង​សាច់ជ្រូក​ចិញ្ច្រាំ ១​ខាំ ឲ្យ​ឆ្អិន​ហើយ​ស្ងួត រួច​ដួស​ទុក​មួយអន្លើ​
២- ចិញ្ច្រាំ​ខ្ទឹមស​៥​ក្លែប ខ្ទឹមក្រហម​៥​ក្លែប លីង​ជាមួយ​ខ្លាញ់​ឲ្យ​ឈ្ងុយ​
៣- ដាក់​ស្ករ​១​ស្លាបព្រា​បាយ ចូល លីង​ឲ្យ​ឈ្ងុយ​
៤- ដាក់​ប្រហុក​មួយ​ស្លាបព្រា​បាយ ចូល លីង​ឲ្យ​ឈ្ងុយ​
៥- ដាក់​អំពិល​ទុំ​កន្លះ​ស្លាបព្រា​ចូល កុំ​ឲ្យ​ច្រើនពេក ប្រយ័ត្ន​ជូរ​ជ្រុល​
៦- ចាក់​សាច់ជ្រូក​ចូល កូរ​ឲ្យ​សព្វ​។ បើ​ស្ងួត​ពេក ចាក់ទឹក​បន្តិច​ចូល កូរ​ឲ្យ​សព្វ ភ្លក្ស កែកុន​រសជាតិ តាម​ចំណូលចិត្ត
៧- គោះ​ពងមាន់​១ ដាក់ចូល កូរ​ឲ្យ​សព្វ​
៨- ដាក់​ម្ទេស ៤-៥​គ្រាប់ ចូល ដាក់​ទាំងមូល​ក៏បាន ហាន់​ល្អិតៗ​ក៏បាន តាម​ចំណូលចិត្ត​
៩- អន្លក់​បន្លែ តាម​ចំណូលចិត្ត មាន​ត្រសក់ ត្រប់ ត្រកួន​ខ្ចី ព​ពាយ​ខ្ចី សណ្តែក​គួរ ជាដើម​។​

image

 

Leave a Reply

(*) Required, Your email will not be published