មិនថាសុភាពស្ត្រីណាក៏ចង់បានជីវិតរៀបការដែលស្រស់ស្អាត។ តែការដែលអ្នកនឹងជ្រើសរើសគូស្នេហ៍ដ៏ល្អនោះ វាមិនមែនជារឿងងាយទេ ព្រោះក្រៅពីអ្នកត្រូវជ្រើសរើសបុរសដែលស៊ីចង្វាក់ និងអ្នកហើយនោះ គេគួរតែមានចំណុចជាច្រើនទៀតដែលសក្តិសម ហើយនឹងសមគួរទៀត។ ចង់ដឹងថាចំណុចដែលមិនសមគួរមានអ្វីខ្លះនោះ យើងទៅមើលប្រភេទបុរស ដែលស្រីៗគួរជៀសវាងជាមួយគ្នា ៖
១-មនុស្សប្រុសដែលនៅលីវយូរ : ព្រោះគេអាចនឹងមានការនិយាយជាមួយបងប្អូនខ្លះ តែតិចជាងការនិយាយជាមួយស្រីៗ ដែលធ្វើឲ្យគេមិនសូវជាចេះរៀបចំខ្លួន។ ក្រៅពីនេះគេមើលថែតែជីវិតខ្លួនឯង ហើយមានក្ដីសុខជាមួយនឹងផ្លូវដែលគេបានជ្រើសរើសរួចហើយ ដូច្នេះហើយជីវិតអាពាហ៍ពិពាហ៍ប្រហែលជារឿងពិបាកសម្រាប់បុរសប្រភេទនេះ។
២-មនុស្សប្រុសដែលសម្លឹងគ្រប់យ៉ាងជាប្រាក់ : ព្រោះពួកគេមិនអាចស្រឡាញ់នរណាផ្សេងបានពិតមែន! ក្រៅពីគេមើលបានតែពីរខាងគឺ មានប្រយោជន៍ ឬអត់។ បើកាលពីមុនធ្លាប់មាន ហើយថ្ងៃនេះលែងមានប្រយោជន៍នោះគេក៏និងដើរចេញទៅដោយមិនស្ដាយស្រណោះដែរ។
៣-ពួកគេគឺជាមនុស្សប្រុសដែលមិនព្រមផ្លាស់ប្ដូរដើម្បីនរណា : កុំទៅទាក់ទងធ្វើអ្វី ព្រោះគេជាមនុស្សដែលមិនចេះព្រមនរណា មិនចេះផ្លាស់ប្ដូរដើម្បី មនុស្សដែលខ្លួនស្រឡាញ់! ទំនាក់ទំនងមិនអាចទៅរួចនោះទេ ដូច្នេះកាត់ចិត្តតាំងពីដំបូងប្រសើរជាមកឈឺចាប់នៅពេលក្រោយ។
៤-មនុស្សប្រុសចូលចិត្តការសប្បាយ : កុំទៅសង្ឃឹមថាយើងនឹងមានជីវិតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត់ជាមួយនិងមនុស្សប្រុសប្រភេទនេះឲ្យសោះ ព្រោះគេនឹងមិនឈប់នៅត្រឹមយើងតែម្នាក់នោះទេ!
៥-មនុស្សប្រុសដែលបិទខ្លួនឯងខ្លាំងពេក : នៅជាមួយមនុស្សប្រុសប្រភេទនេះជារឿងពិបាក ព្រោះគេនឹងមានពិភពលោកផ្ទាល់ខ្លួនខ្ពស់ ព្រោះយើងមិនអាចចូលទៅដល់បានដោយគេនឹងមិនព្រមឲ្យនរណាចូលមកក្នុងពិភពលោករបស់គេឡើយ។
៦-មនុស្សប្រុសដែលមានមោទនភាពពេក : ព្រោះមនុស្សប្រុសប្រភេទនេះគិតថាខ្លួនឯងអស្ចារ្យ ហើយគេក៏សង្ឃឹមចង់ឲ្យអ្នកដ៏ទៃអស្ចារ្យដូចខ្លួនដែរ។ នៅពេលដែលវាមិនមែនជាខ្លួនយើង យើងក៏ត្រូវដើរចេញមក។ គួរតែជៀសវាងមនុស្សប្រុសបែបនេះប្រសើរជាជាង។
៧-ប្រាកដថាអ្នកនឹងមិនរៀបការជាមួយមនុស្សប្រុសដែលមិនរើសយកមនុស្សស្រី : យ៉ាងណាក៏បានដែរ! ព្រោះនោះមានន័យថាគេមិនបានពិចារណារើសយកយើងទេ។ នៅជាមួយគ្នាយូរទៅក៏ត្រូវផ្លាស់ប្ដូរខ្លួនឯងច្រើន ហើយអាចនិងបែកគ្នានៅទីបញ្ចប់ក៏ថាបាន។
មនុស្សប្រុសមានតិចក៏ពិតមែន តែមិនមែនមានន័យថាយើងរៀបការជាមួយនរណាក៏បានដែរនោះទេ! បើជៀសវាងមនុស្សប្រុសដូចខាងលើបាននោះ អ្នកនឹងមានជីវិតអាពាហ៍ពិពាហ៍យ៉ាងល្អប្រសើរ៕