ផឹក​ឈាម និង​ទឹកដោះគោ ៦ ខែ ដើម្បី​ក្លាយជា​វីរបុរស​ធាត់​បំផុត​ប្រចាំ​ភូមិ

, , Leave a comment

​រាងរៅ​ស្រស់​សង្ហារ គឺអាច​និយាយបានថា ល្អ​ស្អាត​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ប៉ុន្តែ សម្រាប់​ប្រជាជន Me'en ឬ Bodi នៃ​ប្រទេស Ethiopia វិញ នោះ​ភាពធាត់​កំប៉ោងគឺ​តែងតែ​ល្អប្រសើរ​ជាង ។ ពួក​កុលសម្ព័ន្ធ ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល Omo Valley នៃ​ប្រទេស​នេះ​ទីកន្លែង​ដែល​ពិធីបុណ្យ​សាសនា​មិនធម្មតា​១ តែង​ឃើញ​ពួក​បុរស​លេចឡើង ក្នុង​សកម្មភាព​ប្រកួតប្រជែង​គ្នា​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត ដើម្បី​ទទួលបាន “​ម្កុដ​” និង​ក្លាយជា​វីរបុរស ដោយសារ​ការផឹក​ទឹក​ដោះ និង​ឈាម​គោ ក្នុង​រយៈពេល ៦ ខែ ។​

Etpit (1)

​អាហារ​របស់​ពួក​បុរសៗ​ទាំងនោះ គឺ​លេចឡើង​ក្នុង​ទម្រង់​លាយ​បញ្ចូល​គ្នា រវាង​ទឹកដោះ និង​ឈាម​គោ ដែល​ត្រូវបាន​បម្រើ​ជូន​ដោយ​ស្ត្រី​នៅក្នុង​ភូមិ ។ សត្វ​គោ​ត្រូវ​ចាត់ទុកជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ពួក​កុលសម្ព័ន្ធ Bodi ។ ឈាម ត្រូវបាន​យកចេញ​តាមរយៈ​រន្ធ​សរសៃឈាម​គោ ដែល​ត្រូវបាន​ចាក់​នឹង​លំពែង ឬ ពូថៅ ហើយ​បន្ទាប់មក ពួកគេ​បិទ​វា​ជាមួយ​ដី ។​

Etpit (2)

​ដោយសារ​សីតុណ្ហភាព ក្តៅហែង ពួក​បុរស​ទាំងនោះ ត្រូវ​ផឹក​ឈាម និង​ទឹកដោះគោ ២ លីត្រ ភ្លាមៗ មុនពេល​វា​កក ។ ពួក​បុរស​ធាត់​ទាំងនោះ ត្រូវ​ផឹក​ឈាម និង​ទឹកដោះគោ រៀងរាល់ថ្ងៃ ដោយ​១​ចានគោម​ដំបូង គឺ​នៅ​ថ្ងៃ​រះ (​ក្នុង​រយៈពេល ៦ ខែ​) ។ ជាងនេះទៀត​នោះ ពួកគេ​ម្នាក់ ត្រូវតែ​ផឹក​យ៉ាង​លឿន មុនពេល​វា​កក ប៉ុន្តែ មិនអាច​ផឹក​អ្វី​ផ្សេង ឬ ក្អួត​វា​ចេញ​ឡើយ ។​

Etpit (3)

​សូមបញ្ជាក់ថា ក្នុង​១​ថ្ងៃៗ ពួក​បុរស​ទាំងនោះ ត្រូវ​គ្របដណ្តប់​រូបរាងកាយ​ននលគក​របស់​ពួកគេ ជាមួយ​ដី និង​ផេះ មុនពេល​ចេញពី​ខាងក្នុង​ខ្ទម ដើម្បី​ដើរ​បញ្ចេញរាង​នៅលើ​ដងផ្លូវ នៃ​ពិធី​ដែល​បានកំណត់ ៕

   Etpit (4) Etpit (5) Etpit (6) Etpit (7) Etpit (8) Etpit (9) Etpit (10) Etpit (11) Etpit (12) Etpit (13) Etpit (14) Etpit (15) Etpit (16) Etpit (17) Etpit (18) Etpit (20)

 

Leave a Reply

(*) Required, Your email will not be published