ស្វែងយល់​ពី​ផលប៉ះពាល់​ទាំង​៦​យ៉ាង ដែល​ធ្វើ​ឲ្យ​សុដន់​សុភាពនារី​ធ្លាក់​យារ​

, , Leave a comment

1 (2)

​ក្រៅពី​ដំណើរការ​ឈានទៅរក​វ័យ​ចំណាស់​តាម​ធម្មជាតិ ទម្លាប់​ប្រចាំថ្ងៃ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​សុដន់​មនុស្ស​ធ្លាក់​យារ​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ តាម​ការស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ កាលី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក បាន​បង្ហាញថា សុដន់​មនុស្ស​ស្រី​អាច​ឆាប់​ចាស់​ជាង​រាងកាយ​ផ្សេងទៀត​២ ទៅ​៣ ឆ្នាំ​។ នេះ​បើ​យោងតាម​ទស្សនា​វ​ដ្តី Womenshealth បើទោះបីជា​អ្នកមាន​ដើមទ្រូង​ស្អាត​ពី​ធម្មជាត​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់​ជា​រៀងរាល់ថ្ងៃ​សុដន់​របស់​អ្នក នឹង​ប្រែ​ក្លាយទៅជា​ទ្រុឌទ្រោម​។ ថ្ងៃនេះ​គេហទំព័រ​របស់​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​កង្វល់​របស់​សុភាព​នារី​ទាំងឡាយ​ដែលមាន​កំហុសឆ្គង​នៃ​សម្រស់​ដើមទ្រូង​។​

 

១-​របប​អាហារ​មិនល្អ​
​រាល់​ពេលដែល​អ្នកធ្វើកា​រ​សម្រក់​ទម្ងន់ ស្បែក​របស់​អ្នកនឹង​បាត់បង់​ភាពបត់បែន ហើយ​ទីតាំង​នៅលើ​រាងកាយ​ដែល​ត្រូវ​រួម​តូច​មុនគេ​នោះ​គឺ​ដើមទ្រូង​។​ ​លោក​បណ្ឌិត Michael Edwards ជា​ប្រធាន​សមាគមន៍​ផ្នែក​វះកាត់​ប្លា​ស្ទិ​ច (​សហរដ្ឋអាមេរិក​) បាន​បង្ហាញថា នៅពេលដែល​ទម្ងន់​នៃ​រាងកាយ​របស់​អ្នក​ត្រូវបាន​ផ្លាស់ប្តូរ ជាលិកា​សុដន់​នឹង​ខូង​ចូលទៅក្នុង​វិញ​។​

 

២-​ការជក់បារី​
​លោក​បណ្ឌិត Edwards មានប្រសាសន៍ថា​៖ ការជក់បារី​អាច​នឹង​រំខាន់​ដល់​ការលូតលាស់​នៃ​សុដន់ សារធាតុចិញ្ចឹម​ជួយ​ស្បែក​ក្មេង កាត់បន្ថយ​ការផ្គត់ផ្គង់​ឈាម​នៅលើ​ស្បែក​ដែល​ប​ណ្តោ​ល​ឲ្យ​ដើមទ្រូង​ត្រូវ​ស្វិត​យារ​ធ្លាក់​។​

 

៣-​ផឹកទឹក​មិនបាន​គ្រប់គ្រាន់​
​ទឹក​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​មនុស្ស​គ្រប់រូប​។ កង្វះ​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្ងួត ហើយ​ជ្រួញ​។ សុដន់​របស់​អ្នក​ក៏ត្រូវ​បាន​រង​នូវ​ផលប៉ះពាល់​ដូចគ្នានេះដែរ​។​

 

៤-​មិនបាន​ប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​
​ដើមទ្រូង គឺ​ស្រដៀង​ទៅនឹង​ស្បែក​របស់​យើង​ដែរ ប្រសិនបើ​អ្នក​មិនបាន​ប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​សុដន់​របស់​អ្នកនឹង​ប្រែ​ទៅជា​ធ្លា​ក់យារ មាន​សភា​ស​ជ្រីវជ្រួញ​។​

 

៥-​ពាក់អាវ​ទ្រនាប់​ខុស​ទំហំ​
​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​នឹង​ទំហំ​មិន​អាចជួយ​ឲ្យ​សុដន់​នៅ​ស្រស់ស្អាត​បានទេ​។ ជាមួយគ្នានេះ​ផងដែរ នៅពេលដែល​អ្នក​ហាត់​កីឡា​ណាមួយ​អ្នក​គួរតែ​ពាក់អាវ​ទ្រនាប់​ដើម្បី​ការពារ​សុដន់​ដែរ ពីព្រោះ​ការហាត់​កី​មួយ​មួយចំនួន​អាចធ្វើ​ឲ្យ​សុដន់​មាន​សភាព​ធ្លា​ក់យារ តិចតួច​។​

 

៦-​អាំង​តង់​ស៊ី​តេ​នៃ​ការហាត់​ប្រាណ​
​បើ​យោងតាម​ក្រុម​អ្នកជំនាញ​ផ្នែក​សុខភាព​បានបង្ហាញ​ដែរ​ថា ការធ្វើ​លំ​ហាត់ប្រាណ​មួយចំនួន​ដូចជា ការ​ជិះ​កង់ ការរត់​…. នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ស​សៃ​ប្រូតេអ៊ីន​នៅក្នុង​សុដន់​ដែល​អា​ចប​ណ្តោ​ល​ឲ្យ​សុដន់​កាន់តែ​ធ្លាក់​យារ​ជាង​មុន​៕

 

Leave a Reply

(*) Required, Your email will not be published