ខេត្តត្បូងឃ្មុំ ៖ យោងតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៏កន្លងមកថា ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ ឲ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេសកម្ពុជាពោលគឺ រាល់ការដឹកអនុផលមានដូចជាដំឡូងមី ពោត
ក្រហម ស្រូវជាដើម។មិនអនុញ្ញាតឲ្យស្ថាប័នណាមួយយកលុយពីកសិករនោះទេ ។ ប៉ុន្តែសម្រាប់សមត្តកិច្ចច្រកដារហៅដូង៧ដើមក្នុងស្រុកមេមត់ខេត្តកំពង់ចាមដែលមានលោក អ៊ុំ ផាឡូត ជាប្រធានច្រកដារហៅដូង៧ដើមនិងលោក កង សុភក្ត័ ជាប្រធាននគរបាលអន្តោប្រវេសន៍ច្រកដូង៧ដើមគឺ បានផ្ដល់ឱកាសឱ្យមន្ដ្រីជំនិតរបស់គាត់បានកំពុងជំរិតយកលុយពីកសិករដែលយកកសិផល និងកសិឧស្សាហកម្ម ដឹកតាមរថយន្តតូចធំ ដើម្បីនាំយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសម្បើមដៃដោយមិនខ្លាចរអែងច្បាប់ឬកំពុងតែអនុវត្តន៍ផ្គើនទៅនឹងអនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនអនុញ្ញាតឲ្យស្ថាប័នណាមួយយកលុយពីកសិករក្នុងការដឹកអនុផលចេញទៅលក់នៅតាមព្រំដែនយ៉ាងពិតប្រាកដ។
ប្រជាពលរដ្ឋកំពុងធ្វើការរិះគន់យ៉ាងខ្លាំងចំពោះលោកអ៊ុំផាឡូត ជាប្រធាន
ច្រកដារ និងលោក កង សូភក្ត័ ជាប្រធាននគរបាលច្រកដារហៅដូង៧ដើមថាជាក្រុមជន ឆ្លៀតឱកាសខណៈដែលប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាដឹកជញ្ជូនកសិផល និងកសិឧស្សាហកម្មមានដូចជា ដំឡូងមី ពោតក្រហម ស្រូវដឹកតាមរថយន្តតូចធំ ដើម្បីនាំយកទៅលក់នៅតាមព្រំដែនវៀតណាមនៅ ក្នុងមួយថ្ងៃៗរាប់រយគ្រឿងគឺត្រូវចំណាយលុយក្នុងរថយន្ត១គ្រឿងក្នុងតម្លៃរហូតដល់ទៅ១០ទៅ១៨ម៉ឺនរៀល និងម៉ូតូដឹកជ័រកៅស៊ូ ក្នុងម៉ូតូ១គ្រឿងតំរូវឲ្យបង់រហូតជិត៥ម៉ឺនរៀលឯណោះ ។ សូម្បីប្រជាកសិករដឹកតាមគោយន្តកន្ត្រៃហៅកាឡេថងក៏មិនលើកលែងដែរគឺបង់៤ម៉ឺនរៀល។
ជួបជាមួយសារពត័មានកំណើតថ្មីលោក ម៉ន សាលី ប្រជាកសិករនៅភូមិស្រែជ្រាំឃុំដារបានឲ្យដឹងថា ក្នុងរដូវប្រមូលផលដំឡូងមីនៅឆ្នាំនេះគឺទទួលផលល្អនិងតំលៃទីផ្សារបានល្អហើយបានដឹកយកទៅលក់នៅតាមព្រំដែនវៀតណាមគឺដឹកឆ្លងកាត់បារ៉ាស់ច្រកដារហៅដូង៧ដើមគឺត្រូវបានចំណាយលុយយ៉ាងច្រើនទើបអាចដឹកឆ្លងកាត់បារ៉ាស់ច្រកបានការចំណាយ គឺក្នុងរថយន្តកែឆ្នៃគឺគោយន្តចំណាយ ៦ ទៅ ៨ ម៉ឺនរៀលហើយរថយន្តធំគឺចំណាយ១០ទៅ១៨ម៉ឺនរៀលតំលៃនេះអាចបន្ធូរបន្ថយពេលយើងដឹកឆ្លងកាត់ច្រើនឡានសូម្បីគោយន្តកន្ត្រៃហៅកាឡេថងក៏បង់លុយដែរគឺបង់៤ម៉ឺនរៀល។ គឺការចំណាយសម្រាប់ឆ្លងបារ៉ាស់គឺចំណាយលុយយ៉ាងច្រើនហើយការចំណាយនេះបានធ្វើអោយគាត់ពិបាករកប្រាក់សម្រាប់ទ្រទ្រង់គ្រួសារ។
សមាជិកក្រុមប្រឹក្សាឃុំដាសូមមិនបញ្ចេញឈ្មោះបានគូសបញ្ជាក់ថាកសិផលនិងកសិឧស្សាហកម្មគេសង្កេតឃើញប្រជាកសិករមកពីគ្រប់ទិសទី បានដឹកដំឡូងមី ដឹកពោតក្រហមតាមរថយន្តតូចធំ ព្រមទាំងជ័រកៅស៊ូស្អុយ ដឹកតាមម៉ូតូនិងរថយន្តតូចៗរាប់រយគ្រឿងក្នុង១ថ្ងៃៗ ដើម្បីយកទៅលក់នៅព្រំដែនប្រទេសវៀតណាម គឺច្រកដារ ហៅដូង ៧ ដើម ស្ថិតនៅស្រុកមេមត់ ។ ប្រជាពលរដ្ឋរអ៊ូរទាំថា សមត្ថកិច្ចនៅតាមច្រក បានយកលុយពីគាត់គឺរថយន្តដឹកដំឡូង១គ្រឿងក្នុងតម្លៃរហូតដល់ទៅ ១០ ទៅ ១៨ម៉ឺនរៀលនិងម៉ូតូដឹកជ័រកៅស៊ូ ក្នុងម៉ូតូ១គ្រឿងតំរូវឲ្យបង់រហូត ជិតបីម៉ឺនរៀលឯណោះ។
មានការរំលឹកផងដែរថាច្រកដូង ៧ដើមនេះគឺជាច្រកមានការនាំឈើខុសច្បាប់ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេងផងដែរ ។ ត្រូវបានគេ មើលឃើញថា លោក អ៊ុំ ផាឡូត និង លោក កង សុភក្ត័ ជាប្រធានច្រកដារហៅដូង ៧ ដើមគឺបានកំពុងសុខស្រួលក្នុងការប្រមូលលុយ យ៉ាងកាក់កបបំផុត ផ្ទុយពីគោលការណ៍ថ្នាក់លើ ព្រមទាំងបានឃុបឃិតឱ្យមានការហូរ ចូលទំនិញគេចពន្ធខុសច្បាប់យ៉ាង គំហុក ផងដែរ។
ជាគោលការណ៍ថ្នាក់លើនិង អនុសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិន តម្រូវឱ្យមានការយកលុយ រាល់ការដឹកអនុផលមានដូចជាដំឡូងមីពោតក្រហមស្រូវជាដើមដោយមិនអនុញ្ញាតឲ្យស្ថាប័នណាមួយយកលុយពីកសិករនោះទេ។ មានបញ្ហាជាច្រើនទៀតដែលកើតមាននៅច្រកទ្វារច្រកដូង ៧ដើម ដូចជាការឃុបឃិតឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធក៏ដូចជាទំនិញ ខុសច្បាប់មកពីប្រទេសវៀតណាម នៅពេលយប់យ៉ាងអនាធិបតេយ្យ សុទ្ធតែជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោក អ៊ុំ ផាឡូត និង លោក កង សុភក្ត័ ទើបគាត់ចេះតែបន្តជិះសេះលែងដៃអត់ដែលខ្វល់ខ្វាយអ្វីទាំងអស់។
អង្គភាពប្រឆាំងអំពើពុករលួយគួរតែយកចិត្តទុកដាក់ ស៊ើបអង្កេតពីភាពអសកម្ម ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅច្រកដារហៅ ច្រកដូង ៧ដើម ស្រុកមេមត់ជាបន្ទាន់ មិនគួរបណ្តែតបណ្តោយឲ្យលោក អ៊ុំ ផាឡូត និង លោក កង សុភក្ត័ ធ្វើការងារតាមរបៀបជិះសេះលែងដៃតទៅទៀតទេ៕