តើ​អ្នកមាន​អារម្មណ៍​បែបណា នៅពេលដែល​ឮថា សង្សា​របស់​ធ្លាប់​រួមរ័ក​ជាមួយ​អ្នកផ្សេង (​ទុំ​មុន​ស្រគាល​)

, , Leave a comment

03-3-2015

​បុរស​ម្នាក់ៗ​តែងតែ​ចង់​ឲ្យ​គេ​សរសើរ​ថា សង្សារ​របស់ខ្លួន​ល្អ​ហើយ​ស្អាត ឬ​ចង់បាន​នារី​ម្នាក់​ដែល​បរិសុទ្ធ និង​មិន​ធ្លាប់បាន​ទាក់ទង​ជាមួយ​អ្នក​ដ៏​ទៃ ពិសេស​មិន​ចង់​ឮ​គេ​ថា សង្សា​របស់ខ្លួន​ជា​សង្សារ​ចាស់​របស់គេ​នោះទេ ក៏ប៉ុន្តែ​មាន​អ្នកខ្លះ មិន​ប្រាកដថា អាចមាន​សង្សារ​ដែល​មិន​ធ្លាប់បាន​ទាក់ទង​ជាមួយ​គេ ឬ ធ្លាប់​រួមភេទ​ជាមួយ​អ្នកផ្សេង​នោះឡើយ​។ ចុះ​ប្រសិនបើ​សង្សារ​របស់ខ្លួន​ធ្លាប់បាន​រួមភេទ​ជាមួយ​អ្នក​ដ៏​ទៃ​នោះ​?

 

​ជាមួយនឹង​ប្រធានបទ​ខាងលើនេះ​បុគ្គលិក​បម្រើការ​ក្នុង​ហាង ខារ៉ាអូខេ មួយកន្លែង បាន​បង្ហើប​ប្រាប់ថា រឿងនេះ​វា​មិនមាន​អ្វី​ជាការ​ពិបាក​នោះទេ ឲ្យ​តែ​ខ្លួន​យើង​មានចិត្ត​ស្រឡាញ់គ្នា​ស្មោះ និង​ពិតប្រាកដ​ជាមួយគ្នា​និង​គ្នា​ទៅបាន​ហើយ និង​មិនត្រូវ​គិតពី​រឿង​ចាស់ៗ ដែល​កើត​ពីមុន​នោះទេ ទោះបីជា​ដឹងថា សង្សារ​ធ្លាប់​ជ្រុលខ្លួន​ជាមួយ​អ្នក​ដ៏​ទៃ​ក៏ដោយ​។ បុគ្គលិក​រូបនេះ​បាន​លើកឡើងថា ឲ្យ​តែ​ស្រឡាញ់​ស្មោះ និង​មាន​ហេតុផល​ត្រឹមត្រូវ​ហើយ​សមរម្យ​នោះ គឺ​មិនគួរ​គិតពី​រឿង​អតីតកាល​នោះទេ  ប៉ុន្តែ​បើសិន​គ្រាន់តែ​ស្រឡាញ់ ជាការ​លេងសើច ហើយ​យក​ថ្មី​ដើម្បី​បំភ្លេច​អ្នក​ចាស់​នោះ មិនអាច​ធ្វើ​ចិត្ត​ទទួលយក​បានឡើយ «​បើ​យើង​ស្រឡាញ់​គេ​ដែរ កុំ​គិតពី​រឿង អតីតកាល​របស់គេ​អី​»​។​

 

​ចំណែក​យុវជន​ម្នាក់ទៀត​បាន​ឲ្យ​ដឹងថា «​ស្នេហា​អាចធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​បាន​» ហើយ​ទោះបីជា​មនុស្ស​ម្នាក់​ដែល​ខ្លួន​ស្រលាញ់ មាន​ប្រវត្តិ​អាក្រក់ ក៏​អាច​ក្លាយទៅជា​ល្អ បានដែរ ឲ្យ​តែ​គេ​ព្រម​ទទួលយកបាន ដូចនេះ​ឲ្យ​តែមាន​ក្ដី​ស្រលាញ់ អស់ពី​ចិត្ត​ដូចគ្នា អ្វីៗ​ក៏​អាច​កើតមាន​ដែរ ទោះបីជា​នារី​នោះ មាន​ប្រវត្តិ យ៉ាងណាក៏ដោយ​។​

 

​នៅ​មិន​ឆ្ងាយ​ពី​ប្រធានបទ​នេះ យុវជន​ម្នាក់ទៀត​បានលើកឡើង​ស្រដៀង​គ្នា​ថា ៖​ប្រុសៗ​ណាក៏ដោយ ឲ្យ​តែមាន​ចិត្ត​ស្រឡាញ់​នារី​ណា​ម្នាក់​ខ្លាំង​ពេញ​បេះដូង​នោះ ហើយ​នារី​នោះ​ក៏មាន​ចិត្ត​ស្រឡាញ់​វិញ​ដូចគ្នា​ដែរ ប្រាកដជា មិនអាច​បោះបង់​គេ​ចោល​ដោយ​គ្រាន់តែ​ដឹងថា គេ​ធ្លាប់បាន​រួមភេទ​ជាមួយ​ប្រុស​ផ្សេង​នោះទេ​។ «​តាមចិត្ត​របស់ខ្ញុំ អត់​មាន​ខ្វល់​អ្វី​ទេ ខ្លាច​តែ​គេ​មិន​ស្មោះ​នឹង​ខ្ញុំ​»​។​

 

​តែបើ​គិត​ឲ្យ​ជ្រៅ​ទៅ ប្រុស​មិនគួរ​យក​រឿងនេះ មករា​រាំង​ស្នេហា​និង​ការស្រឡាញ់​នោះទេ បើ​ស្រឡាញ់គ្នា ហើយ​ទោះបីជា​ដឹងថា​គេ បាន​បាត់បង់​ខ្លួនប្រាណ​ជាមួយ​អ្នក​ដ៏​ទៃ​ក៏ដោយ ព្រោះ​គ្មាន​នារី​ណា​ម្នាក់​ចង់​ឲ្យ​ខ្លួនប្រាណ​គេ ទទេៗ​នោះទេ ភាគច្រើន​គឺជា​ការចាញ់បោក​ប្រុសៗ​តែប៉ុណ្ណោះ អ្វីដែល​សំខាន់​នោះ បើ​ចិត្ត​គេ​ល្អ ស្មោះស្ម័គ្រ មានគំនិត​សង​ស្នេហ៍​ជាថ្មី មិនត្រូវ បោះបង់​គេ​ចោល​នោះទេ​។​

 

​យ៉ាងណាក៏ដោយ យុវជន​ខាងលើ បាន​ថ្លែងថា សូម​ឲ្យ យុវវ័យ ទាំងអស់ គួរ​កុំ​ឆាប់​ប្រឡូក​ជាមួយ​រឿង​ស្នេហា នៅ​វ័យក្មេង​ពេក ហើយ​សម្រាប់​នារី គួរ​ជៀសវាង​ការប្រគល់​ខ្លួនប្រាណ មុនពេល​រៀបការ ឬ​ចាស់ទុំ​ដឹងឮ ហើយ​សូមជួយ​ថែរក្សា​នូវ​ប្រពៃណី​របស់​ខ្មែរ​យើង​៕

 

Leave a Reply

(*) Required, Your email will not be published